ព័ត៌មានអន្ដរជាតិ
អភិបាលក្រុងមួយនៅម៉ិកស៊ិក ត្រូវគេសម្លាប់ក្រោយចូលកាន់តំណែងប៉ុន្មានថ្ងៃ
អភិបាលក្រុងនៃរដ្ឋមួយនៅភាគខាងត្បូងប្រទេសម៉ិកស៊ិកត្រូវបានគេសម្លាប់ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកចូលកាន់តំណែង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៨ខែកញ្ញានេះ។

លោក Alejandro Arcos បានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទសប្តាហ៍មុនជាអភិបាលក្រុង Chilpancingo ក្នុងរដ្ឋ Guerrero ដែលជាទីក្រុងមានអំពើហិង្សាយ៉ាងខ្លាំង ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន បានធ្វើបាតុកម្មដោយ បើកចំហ ប្លន់រថពាសដែករបស់រដ្ឋាភិបាល និងចាប់ប៉ូលិសធ្វើជាចំណាប់ខ្មាំងកាលពីឆ្នាំ២០២៣ ដើម្បីទាមទារដោះលែងជនសង្ស័យដែលត្រូវបានចាប់ខ្លួន។
ការិយាល័យរដ្ឋអាជ្ញា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដោយបញ្ជាក់ថា លោក Arcos ត្រូវបានសម្លាប់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីការស្លាប់របស់លោកនោះទេ។
ទីក្រុង Chilpancingo គឺជាទីកន្លែងដែលមានការប្រយុទ្ធគ្នាដ៏បង្ហូរឈាមរវាងក្រុមគ្រឿងញៀនពីរគឺ Ardillos និង Tlacos។ ការប្រយុទ្ធគ្នានេះបានបណ្តាលឱ្យមានការសម្លាប់យ៉ាងសាហាវទៅលើមនុស្សរាប់សិបនាក់ និងរឿងអាស្រូវល្បីៗមួយចំនួន។
កាលពីខែកក្កដាឆ្នាំ ២០២៣ បាតុកម្មដែលធ្វើឡើងដោយមនុស្សរាប់រយនាក់នៅ Chilpancingo ក្នុងខែនោះត្រូវបានរៀបចំឡើងដោយក្រុម Ardillos ដើម្បីទាមទារឲ្យដោះលែងមេដឹកនាំក្រុមអ្នកលេងពីរនាក់ដែលត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន និងអាវុធខុសច្បាប់។
បាតុករភាគច្រើនបានបិទចរាចរណ៍ទាំងអស់នៅលើផ្លូវហាយវេរវាងទីក្រុងម៉ិកស៊ិក និងទីក្រុង Acapulco អស់រយៈពេលពីរថ្ងៃ ដោយបានប្រយុទ្ធជាមួយកងកម្លាំងសន្តិសុខ និងបានប្រើរថពាសដែករបស់ប៉ូលិសដើម្បីទម្លុះទ្វារអគាររដ្ឋ សភា។ លើសពីនេះក្រុមបាតុករបានចាប់ពង្រត់សមាជិកប៉ូលិស និងកងសន្តិសុខ ១០នាក់ ព្រមទាំងមន្ត្រីរដ្ឋាភិបាលបីនាក់ ហើយចាប់ពួកគេធ្វើជាចំណាប់ខ្មាំងដើម្បីគំរាមទាមទារឲ្យមានការដោះលែងសមាជិករបស់ពួកគេដែលជាប់ឃុំ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


