កីឡា
កម្ពុជាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១៦នាក់ ខណៈវគ្គផ្តាច់ព្រ័ត្រមាន៣នាក់ហើយ
ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៤ បានឈានដល់ថ្ងៃទី២ បន្ទាប់ពីបើកការប្រកួតកាលពីថ្ងៃទី៨ ខែតុលា។

គិតត្រឹមរសៀល ថ្ងៃទី៩ ខែតុលានេះ កីឡាករ កីឡាការិនីកម្ពុជាបានប្រកួតជាច្រើននាក់ ក្នុងនោះមានឈ្នះ និងមានចាញ់ ហើយក៏នៅមានអត្តពលិកជាច្រើនទៀតមិនបានប្រកួត។

ផ្នែកតាមវេបសាយផ្លូវការរបស់សហព័ន្ធកីឡាឃីកបុកស៊ីងអាស៊ី បានបង្ហាញច្បាស់ថា អត្តពលិកកម្ពុជាចំនួន១៦នាក់ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កីឡាករ កីឡាការិនីខ្លះបានប្រកួតឈ្នះវគ្គជម្រុះជុំដំបូងឡើងមកដល់វគ្គ៤នាក់ចុងក្រោយ ប៉ុន្តែវិញ្ញាសាខ្លះមានតែបេក្ខភាព៤នាក់ ឬ៣នាក់គឺពួកគាត់ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង។

ជាមួយគ្នានេះ កីឡាករ កីឡាការិនីកម្ពុជា៣នាក់ហើយដែលមានមេដាយប្រាក់ក្នុងដៃស្រាប់គឺត្រូវប្រកួតដណ្តើមមេដាយមាសនៅវគ្គផ្តាច់ព្រ័ត្រមាន កីឡាករ ព្រុំ សំណាង, កីឡាការិនី ទូច ចាន់វត្តី និងកីឡាករ ឆា ចាន់ដេង។
ការប្រកួតទើបឈានចូលថ្ងៃទី២ ដូច្នេះកីឡាករ កីឡាការិនីមួយចំនួននៅមិនទាន់បានប្រកួតទេ។
ខាងក្រោម អត្តពលិកកម្ពុជាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១៦នាក់
- កីឡាការិនី លី ស៊ុង vs Firdaus Nabilla (ឥណ្ឌូណេស៊ី) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ -៦០គីឡូក្រាម
- កីឡាករ វ៉ុន គីមចេង vs Tilekessov Nurassyl (កាហ្សាស្ថាន) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ -៥៧គីឡូក្រាម
- កីឡាការិនី ទួន ស្រីភីន Vs Kim Minji (កូរ៉េខាងត្បូង) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ -៥៦គីឡូក្រាម
- កីឡាករ សាំង សាមិត្ត Vs Afaneh Mohannad (ហ្សកដានី) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ-៧៩គីឡូក្រាម
- កីឡាការិនី ធឿន ដាសុផានី VS Dousti Mohajer Mahdieh (អ៉ីរ៉ង់) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ-៥០គីឡូក្រាម
- កីឡាការិនី នៅ ស្រីពៅ vs Khodadai Lori Fatemeh (អ៉ីរ៉ង់) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ-៥៥គីឡូក្រាម
- កីឡាករ រី បូរាជ vs Omrani Javad (អ៉ីរ៉ង់) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ-៧៤គីឡូក្រាម
- កីឡាការិនី ស័ក្តិ ស្រីពេជ្រ vs Smanova Ariza (កាហ្សាស្ថាន) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ្ញាសា-៥៣គីឡូក្រាម
- កីឡាការិនី អេ យ៉ានុត Vs Nguye Thi Ngoc Ngan (វៀតណាម) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ -៥៦គីឡូក្រាម
- កីឡាករ ខាំ ក្លានាង Vs Pham Duy Anh (វៀតណាម) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ -៥១គីឡូក្រាម
- កីឡាករ សៃណី សៃណេត រង់ចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា K1-៥៤គីឡូក្រាម
- កីឡាករ ឈុង វិសាល vs Chulipas Daryl (ហ្វីលីពីន) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា FC -៥១គីឡូក្រាម
- កីឡាករ សុខ រិទ្ធ vs Sultonov Olimjon (អ៊ូបេគីស្ថាន) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា LK-៥១គីឡូក្រាម
- កីឡាករ ឃួន ឡាំកូស៊ីន ជួបកីឡាករអ៉ីរ៉ាក់/កាហ្សាស្ថាន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា LK -៥៧គីឡូក្រាម
- កីឡាករ ហ៊ុន ច័ន្ទរាជ vs Aldabergenov Adilet (កាហ្សាស្ថាន) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា LK-៩១គីឡូក្រាម
- កីឡាការិនី សំណាង រក្សា vs Bacyadan Herigie (ហ្វីលីពីន) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ -៧០គីឡូក្រាម
អត្តពលិកកម្ពុជាក្នុងវគ្គផ្តាច់ព្រ័ត្រ
- កីឡាករ ព្រុំ សំណាង vs អ៊ូបេគីស្ថាន/អ៉ីរ៉ាក់ វគ្គផ្តាច់ព្រ័ត្រ K1-៨៦គីឡូក្រាម
- កីឡាការិនី ឆា ចាន់ដេង vs Khati Solomi (ឥណ្ឌា) វគ្គផ្តាច់ព្រ័ត្រ -៤៨គីឡូក្រាម
- កីឡាការិនី ទូច ចាន់វត្តី ជួប កីឡាការិនីឥណ្ឌូណេស៊ី Diandra Ariesta ឬ កីឡាការិនីអ៉ីរ៉ង់ Bagceri Charouk Atefeh នៅវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា KL ទម្ងន់ -៥៥គីឡូក្រាម។
សូមបញ្ជាក់ថា កម្ពុជាបានចុះឈ្មោះអត្តពលិកចំនួន៦១នាក់ចូលរួមប្រកួត ប៉ុន្តែកីឡាករសំបូរក្បាច់ ប៉ឺត សង្ឃឹម មិនបានប្រកួតទេដោយសារបញ្ហាសុខភាព៕





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


