ព័ត៌មានអន្ដរជាតិ
កេនយ៉ាផ្លាស់ទីដំរីរាប់សិបក្បាលទៅឧទ្យានថ្មីដោយសារចំនួនដំរីកើនឡើងច្រើនពេក
ប្រទេសកេនយ៉ាកំពុងទទួលរងនូវបញ្ហាមួយ ដោយសារតែចំនួនសត្វដំរីកើនឡើងច្រើននៅក្នុងឧទ្យានជាតិ Mwea ដែលមានទំហំ៤២គីឡូម៉ែត្រការ៉េ ភាគខាងកើតនៃរដ្ឋធានី Nairobi ធ្វើឱ្យលើលពីសមត្ថភាពផ្ទុករបស់ឧទ្យានមួយនេះ។

សារព័ត៌មាន Al Jazeera មានមូលដ្ឋាននៅទីក្រុងដូហាប្រទេសកាតា បានផ្សាយនៅថ្ងៃទី១៥ខែតុលានេះ ឱ្យដឹងថា នៅក្នុងឧទ្យាននេះសត្វដំរីអតិបរិមាណចំនួន៥០ក្បាល ប៉ុន្តែបច្ទុប្បន្នមានរហូតដល់១៥៦ក្បាលដែលលើសលប់លើប្រព័ន្ធអេកូឡូស៊ី និងទាមទារឱ្យមានការផ្លាស់ទីលំនៅរបស់សត្វធំជាងគេប្រហែល១០០ក្បាល ខណៈកាលពីឆ្នាំ ១៩៧៩ ប្រទេសនេះមានដំរីតែចំនួន៤៩ក្បាលប៉ុណ្ណោះ។
យោងតាមអគ្គនាយកសេវាសត្វព្រៃ Kenya លោក Erustus Kanga បានឲ្យដឹងថា ការកើនឡើងនៃចំនួនដំរីនៅឧទ្យាន Mwea នេះ បានគូសបញ្ជាក់ពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ និងក៏បង្ហាញថា ការបរបាញ់មានកម្រិតទាប ហើយដំរីអាចលូតលាស់បាន ហើយការផ្លាស់ទីលំនៅនេះក៏មានគោលបំណងទប់ស្កាត់ជម្លោះរវាងមនុស្ស និងសត្វព្រៃផងដែរ។
ក្រុមអ្នកជំនាញបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងសត្វដំរីចំនួន៥០ក្បាល កាលពីសប្តាហ៍មុនទៅកាន់ឧទ្យានជាតិ Aberdare ដែលមានទំហំ ៧៨០គីឡូម៉ែត្រការ៉េនៅកណ្តាលប្រទេសកេនយ៉ា។ គិតត្រឹមថ្ងៃច័ន្ទសប្ដាហ៍នេះ ដំរីចំនួន៤៤ក្បាលត្រូវបានផ្លាស់ពី Mwea ទៅកាន់ Aberdare ដោយមាន៦ក្បាលផ្សេងទៀតគ្រោងធ្វើការផ្លាស់ទីនៅថ្ងៃអង្គារនេះ។


ដំណើរការនេះបានចាប់ផ្តើមនៅពេលព្រឹកព្រលឹម ដោយមានការចូលរួមពីក្រុមអ្នកជំនាញខាងសត្វព្រៃជាង១០០នាក់ ជាមួយនឹងឧបករណ៍រាប់ចាប់ពីឡានដឹកទំនិញបំពាក់ឧបករណ៍ពិសេស រហូតដល់ឧទ្ធម្ភាគចក្រ។ ដំបូងមានឧទ្ធម្ភាគចក្រពីរបានប្រើប្រាស់ដើម្បីល្បាតឃ្លាំមើលតាមអាកាសដើម្បីតាមដានហ្វូងដំរីដែលផ្លាស់ទីតាមធម្មជាតិជាគ្រួសារតូចៗដែលមានសមាជិកប្រហែល៥ក្បាល។ នៅលើឧទ្ធម្ភាគចក្រមួយក្នុងចំណោមឧទ្ធម្ភាគចក្រពីរនេះ អ្នកសង្កេតមើលសត្វដំរី និងពេទ្យសត្វដែលមានកាំភ្លើងបាញ់ថ្នាំសណ្ដំ។
នៅពេលដែលដំរីសន្លាប់ ក្រុមអ្នកឯកទេសបសុពេទ្យ និងមន្ត្រីអនុរក្សបានប្រញាប់ប្រញាល់ស្វែងរកវា ហើយបោស សម្អាតព្រៃដើម្បីបើកផ្លូវសម្រាប់ក្រុមដឹកជញ្ជូន ខណៈដែលក្រុមអនុរក្សមួយក្រុមទៀតធ្វើការលើកសត្វដំរីដ៏ធំមានទម្ងន់រាប់រយគីឡូក្រាមទាំងនេះ ឡើងលើឡានឯកទេស ដើម្បីដឹកទៅកាន់ទីតាំងថ្មីក្នុងចម្ងាយ១២០គីឡូម៉ែត្រ។
ទីភ្នាក់ងារសត្វព្រៃ បាននិយាយថា គម្រោងនេះចំណាយប្រាក់យ៉ាងតិច ១២លាន shilling Kenya ស្មើនឹង៩៣០០០ល្លារ។ ឧទ្យានជាតិ និងព្រៃបំរុងទុករបស់ប្រទេសកេនយ៉ា គឺជាជម្រករបស់សត្វព្រៃជាច្រើនប្រភេទ ហើយទាក់ទាញអ្នកទស្សនារាប់លាននាក់ជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យប្រទេសនេះក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម៕



អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


