Connect with us

ព័ត៌មានជាតិ

AirAsia Cambodia នឹងបើកជើងហោះហើរត្រង់​ពីសៀមរាបទៅសិង្ហបុរីនៅដើម​ខែវិច្ឆកា​​

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ​នឹងចាប់ផ្តើមជើងហោះហើររបស់ខ្លួនពីអាកាសយានដ្ឋានអន្តរជាតិអង្គរ (SIA)  ​ ទៅកាន់ប្រទេសសិង្ហបុរី ​ចាប់ផ្តើមពីថ្ងៃទី ៩ ខែវិច្ឆិកា ខាងមុខនេះ ដែលជាការបើកជើងហោះហើរត្រង់ថ្មីរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការ​នៃការ​ធ្វើដំណើរ​របស់ភ្ញៀវទេចរមកកាន់ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនដែលបច្ចុប្បន្នខ្លួមាន ​មានតភ្ជាប់ជើង​ហោះហើរ​ទៅជាង ១៣០ គោលដៅ ដូច្នេះការតភ្ជាប់លើដំណាក់ផ្លូវសៀមរាប-សិង្ហបុរីនេះគឺ​នឹងផ្តល់ឱកាសដល់អ្នកធ្វើដំណើរទាំងក្នុងស្រុក និងភ្ញៀវអន្តរជាតមានភាពងាយស្រួលក្នុង​ការហោះហើរដោយត្រង់មកកាន់ខេត្តសៀមរាប។

លោក Bo Lingam នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Aviation Group ធ្លាប់មានប្រសាសន៍ថា ​ការលើកកម្ពស់ការតភ្ជាប់ការធ្វើដំណើរក្នុងតំបន់អាស៊ាន គឺជាចំណុចសំខាន់នៃគំរូអាជីវកម្ម​របស់ខ្លួន ដោយចាប់តាំងពី​បានចាប់ផ្តើមប្រតិបត្តិការជាមួយនឹងយន្តហោះត្រឹមតែ ២ គ្រឿងកាលពីជាង ២២ ឆ្នាំមុន។  លោកថា៖«ផ្លូវថ្មីនេះនឹងហោះហើរដោយផ្ទាល់ទៅកាន់ប្រទេសសិង្ហបុរីដែលជាការបង្ហាញពីការចាប់ផ្តើមនៃយុទ្ធសាស្ត្រក្រុមហ៊ុនដ៏ទូលំទូលាយដែលគាំទ្រដល់ការរស់ឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងយុគសម័យថ្មីសម្រាប់សេវាកម្មអន្តរជាតិទៅ និងមកពីកម្ពុជា»។

​​លោកបានថ្លែងបន្តទៀតថា៖«ខណៈពេលដែលយើងរំពឹងថាសេវាកម្មហោះហើរត្រង់របស់យើងទៅកាន់ទីក្រុងគូឡាឡាំពួ ហើយឥឡូវនេះទៅកាន់ប្រទេសសិង្ហបុរីនឹង​បង្ហាញពីការពង្រីក​បណ្តា្ត​ញតភ្ជាប់របស់យើងទៅកាន់គោលដៅកាន់តែទូលំទូលាយ​។ ពេលនេះ​ជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតដែលយើងមានមោទនភាពក្នុងការប្រកាសពីផ្លូវថ្មីរបស់យើងរវាងខេត្តសៀមរាប និងសិង្ហបុរី»។

លោកបានគូសបញ្ជាក់ទៀតថា៖«ចាប់តាំងពីយើងបានចាប់ផ្តើមសេវាកម្មនៅដើមខែឧសភា ឆ្នាំ ២០២៤ មក យើងបានមើលឃើញការកើនឡើងនៃតម្រូវការដ៏ខ្លាំង និងឱកាសសំខាន់ៗសម្រាប់កំណើននៅក្នុងទីផ្សារអន្តរជាតិសំខាន់ៗមួយចំនួន។ សិង្ហបុរីគឺជាការចាប់ផ្តើម​គោលដៅថ្មី​ដែលយើងចង់ចាប់ផ្តើមក្នុងពេលឆាប់ៗនេះ រួមទាំងសក្តានុពលនៃផ្លូវហោះហើរផ្ទាល់ដែលតភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ប្រទេសសិង្ហបុរី»។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងក្នុង “ពិធីអបអរសាទរគម្រប់ខួប១ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)” នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៦ ខែតុលាថា​   អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ បានចូលរួម​ចំណែក​ក្នុងការស្ដា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាននៅកម្ពុជា និងបានជំរុញកំណើន​សេដ្ឋកិច្ចជាតិ លើកស្ទួយអាកាសចរណ៍ ទេស​ចរណ៍ និងវិនិយោគ។

លោក ម៉ៅ ហាវណ្ណាល់ អះអាងថា ខេត្តសៀមរាប នឹងក្លាយជាគោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព ភាពទាក់​ទាញ​ភ្ញៀវទេសចរអន្តរជាតិឱ្យបានប្រមាណ ៧,៥ លាននាក់ ភ្ញៀវ​ទេសចរ​ក្នុស្រុក​ប្រមាណ ១០ លាននាក់ ក្នុងមួយឆ្នាំ និងបង្កើតការងារ ១,៦ លាននាក់ និងនាំចំណូល​សេដ្ឋកិច្ចជាតិប្រមាណ ៥,៩ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣៥។

ចាប់តាំងពីបើកដំណើរការបានជិត១ឆ្នាំកន្លងមកនេះ (ថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣ ដល់ ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបាន​ទទួលបានអ្នកដំណើរចេញ-ចូលចំនួន ១ លាន ៣ សែននាក់ ហើយរំពឹងថា អ្នកដំណើរនឹងកើនដល់ ១ លាន ៥ សែន នាក់ នៅដំណាច់ឆ្នាំ ២០២៤  និង ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨២តោន។

គិតជាមធ្យម អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានការហោះហើរចំនួន ៤០ ជើងហោះហើរ និងអ្នកដំណើរចំនួន ៣,៦២០ នាក់ក្នុងមួយថ្ងៃ ជារួមមានអត្រាធម្មតាខ្ពស់ជាង ៩០%ហើយរំពឹងថានឹងមានអ្នកដំណើរ​ (ចេញ-ចូល) កើនដល់១លាន៥០ម៉ឺននាក់នៅដំណាច់ឆ្នាំ២០២៤ (ប្រភព AIAI)។

ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរបានបើកផ្លូវហោះហើរទៅកាន់ ៨ ប្រទេស និង១៥ ទីក្រុង ដោយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១២ ដែលបានហោះហើរចំនួន ១៦ ខ្សែផ្លូវ ភ្ជាប់ប្រទេសនានានៅតំបន់អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានក្លាយជាតំបន់សំខាន់ក្នុងការផ្សាភ្ជាប់សេដ្ឋកិច្ច និងវប្បធម៌ របស់កម្ពុជា និងប្រទេសនៅអាស៊ីអាគ្នេយ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ១២ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម