ព័ត៌មានជាតិ
ស្ថានទូតកម្ពុជា ជួយពលករខ្មែរ១៣នាក់ ដែលធ្វើការខុសច្បាប់នៅម៉ាឡេស៊ី
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិកម្ពុជាបានឲ្យដឹងនារសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះថា ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយពលករខ្មែរចំនួន១៣នាក់ ក្នុងនោះមានក្មេងផង ដែលចេញទៅធ្វើការខុសច្បាប់ បានត្រឡប់មកវិញនាល្ងាចនេះ។

លោក កុយ គួង បញ្ជាក់យ៉ាងនេះថា “ដោយមានការជួយសម្របសមរួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរចំនួន០៩ នាក់ និងកុមារ០៤នាក់ ដែលបានមករស់នៅ និងធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបូរីលេខ SQ5008 ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៣៥ នាទីល្ងាច”។
លោក កុយ គួង បានឲ្យដឹងដែរថា ដើម្បីជួយពួកគាត់ ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និងរៀបចំឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី និងជូនទៅធ្វើតេស្តកូវីដ-១៩ ព្រមទាំងបានចាត់មន្ត្រីជូនពួកគាត់ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕
អត្ថបទ៖កោះកែវ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


