ព័ត៌មានអន្ដរជាតិ
លោក បៃដិន ប្រាប់ឲ្យក្រុងកៀវវាយបក បើទ័ពកូរ៉េខាងជើងឈានជើងចូលដីអ៊ុយក្រែន
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃទី២៩ខែតុលាថា អ៊ុយក្រែនគួរតែវាយបកវិញ ប្រសិនបើកងទ័ពកូរ៉េខាងជើងឆ្លងចូលទឹកដីរបស់អ៊ុយក្រែន។

ការលើកឡើងរបស់លោក បៃដិន ធ្វើឡើងមួយថ្ងៃបន្ទាប់ពីមន្ទីរបញ្ចកោណបានប្រកាសថា សហរដ្ឋអាមេរិកនឹងមិនដាក់កំហិតថ្មីលើអ៊ុយក្រែនក្នុងការប្រើប្រាស់អាវុធអាមេរិកនោះទេ បើកូរ៉េខាងជើងចូលដៃចូលជើងជាមួយរុស្ស៊ីប្រឆាំងនឹងទីក្រុងកៀវ។ មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថា ទាហានកូរ៉េខាងជើងចំនួន ១ម៉ឺននាក់ ត្រូវបានដាក់ពង្រាយទៅកាន់ភាគខាងកើតប្រទេសរុស្ស៊ី សម្រាប់ការហ្វឹកហ្វឺន។
ក្រៅតែពីការជំរុញឲ្យអ៊ុយក្រែនវាយបក លោក បៃដិន បានឲ្យដឹងទៀតថា លោកពិតជាមានក្ដីព្រួយបារម្ភអំពីវត្តមានកងកម្លាំងកូរ៉េខាងជើងដែលស្ថិតនៅក្នុងតំបន់ Kursk របស់រុស្ស៊ី។
លេខាធិការព័ត៌មានរបស់មន្ទីរបញ្ចកោណ លោក Pat Ryder បានប្រាប់កាលពីថ្ងៃអង្គារថា ទាហានកូរ៉េខាងជើងមួយចំនួនតូចបានស្ថិតនៅក្នុងតំបន់ Kursk រួចហើយ ខណៈទាហានប្រមាណ២ពាន់នាក់ផ្សេងទៀតនឹងទៅដល់ទីនោះក្នុងពេលឆាប់ៗខាងមុខ។
សូមបញ្ជាក់ថា វិមានក្រឹមឡាំងដំបូងឡើយបានច្រានចោលរបាយការណ៍អំពីការដាក់ពង្រាយទាហានកូរ៉េខាងជើងថាជា «ព័ត៌មានក្លែងក្លាយ»។ ប៉ុន្តែលោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមិនបានបដិសេធថា ទាហានកូរ៉េខាងជើងស្ថិតនៅក្នុងប្រទេសរុស្ស៊ីទេ ហើយបាននិយាយថា វាជារឿងផ្ទាល់ខ្លួនរបស់ទីក្រុងមូស្គូ ក្នុងការអនុវត្តសន្ធិសញ្ញាភាពជាដៃគូជាមួយទីក្រុងព្យុងយ៉ាង៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


