ព័ត៌មានអន្ដរជាតិ
វៀតណាមទទួលភ្ញៀវទេសចរបរទេស ១៤ លាននាក់ ត្រឹម ១០ ខែ ដើមឆ្នាំ
ប្រទេសវៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ១,៤២ លាននាក់ គិតតែក្នុងខែតុលា ដោយកើនឡើងប្រមាណ ២៧,៦ ភាគរយ ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរសរុបក្នុងរយៈពេល ១០ ខែដើមឆ្នាំ ហក់ដល់ ១៤,១ លាននាក់។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress ។

ទិន្នន័យរបស់ការិយាល័យស្ថិតិទូទៅវៀតណាម ដែលចេញផ្សាយនៅថ្ងៃពុធនេះ បង្ហាញថា កូរ៉េខាងត្បូងនៅតែជាប្រភពទេសចរណ៍ឈានមុខគេក្នុងរយៈពេល ១០ ខែដំបូង ដោយមានភ្ញៀវទេសចរចំនួន ៣,៧៣ លាននាក់ បន្ទាប់មកគឺចិនដីគោល (៣,០១ លាននាក់) តៃវ៉ាន់ (១,០៦ លាននាក់) សហរដ្ឋអាមេរិក និងជប៉ុន។ ប្រទេសប្រភពទេសចរផ្សេងៗទៀតរួមមាន អូស្រ្តាលី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កម្ពុជា និងថៃ។
នៅឆ្នាំ ២០២៤ នេះ វៀតណាមបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន ១៨ លាននាក់ ពោលគឺដូចនឹងកម្រិតមុនវិបត្តិកូវីដ១៩។
VnExpress បានផ្សាយថា វៀតណាមបានឈានចូលដល់រដូវកំពូល ដែលចាប់ផ្ដើមពីខែតុលា ដល់ខែមេសា ដោយគេឃើញមានកប៉ាល់ទេសចរណ៍ជាច្រើន ចាប់ផ្ដើមដឹកភ្ញៀវទេសចរអន្តរជាតិរាប់ពាន់នាក់ មកដល់កំពង់ផែផ្សេងៗរបស់វៀតណាម។ គេមើលឃើញថា ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាន់តែប្រកួតប្រជែងគ្នាលើការជំរុញវិស័យទេសចរណ៍ ដែលសំខាន់សម្រាប់សេដ្ឋកិច្ច និងធ្លាក់ចុះដល់បាតក្នុងវិបត្តិកូវីដ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


