ព័ត៌មានជាតិ
សម្តេចតេជោ បញ្ជាក់ស្ថានភាពសុខភាពសម្តេច ក្រោយធ្វើចត្តាឡីស័កជាង៣០ម៉ោង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅមុននេះបន្តិចបានបញ្ជាក់ពីស្ថានភាពសុខភាពរបស់សម្តេច បន្ទាប់ពីបានធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមកហើយនេះ។
តាមរយៈបណ្តាញសង្គមហ្វេសបុក សម្តេចបានសរសេរថា ចាប់តាំងពីពេលយកសំណាកទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆកាមកដល់ពេលនេះ សម្តេចបានធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមកហើយ។គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៏ពិនិត្យសម្រេចលើសំណើររបស់ក្រសួងស្ថាប័ននិងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដែរ។ អ្វីដែលប្លែកគឺសម្តេច និងសម្តេចកិត្តិចែកបន្ទប់គ្នាសម្រាក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅកម្លោះក្រមុំ។ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។

សម្រាប់ករណីសម្តេច និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងអ្នកពាក់ពន្ធ័ត្រូវយកសំណាកធ្វើតេស្តរហូត៤ដង។លើកទី១ថ្ងៃទី៤វិច្ឆិកាម្សិលមិញ លើកទី២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកានិងលើកទី៤ ដែលជាលើកចុងក្រោយគឺនឹងត្រូវធ្វើនៅថ្ងៃទី១៨វិច្ឆិកា២០២០។
សម្តេចបានគួសបញ្ជាក់ថា ប្រសិនការធ្វើតេស្ត៣លើកខាងមុខមិនមានវិជ្ជមានកូវីដ១៩ទាំងសម្តេច និងសម្តេចកិត្តិក៍ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀត នឹងចេញពីការរស់នៅដាច់ដោយឡែកនៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកា។សម្តេចបន្តថា បទពិសោធន៍ទប់ស្កាត់កូវីដ១៩មិនឱ្យឆ្លងចូលសហគមន៍រយះពេលជាង១០ខែកន្លងមកមួយផ្នែកធំបានមកពីវិធានការធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្តន៍ដ៍ល្អពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័កដែលយើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀតរាប់ទាំងរូបសម្តេច និងសម្តេចកិត្តិផងដែរ។ ការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍យើងនិងក្នុងប្រទេសយើង។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


