ព័ត៌មានជាតិ
ទៅដល់ខេត្តក្រចេះរដូវនេះ! កុំភ្លេចសាករសជាតិសម្លត្រីឆ្កោក រដូវទឹកស្រកសំបូរត្រីចុះតាមព្រែកបឹង
ត្រីឆ្កោកមូល គឺជាត្រីមួយប្រភេទ ដែលមានសាច់ល្អជាងគេ ក្នុងចំណោមត្រីឆ្កោកផ្សេងៗទៀត។ ខេត្តក្រចេះដែលជាខេត្តជាប់ដងទន្លេ ត្រីជាអាហារដ៏ពេញនិយម ហើយភ្ញៀវទេសចរដែលចូលចិត្តបរិភោគសាច់ត្រី ឲ្យតែមកដល់ខេត្តក្រចេះ គឺនឹកឃើញសម្លសាច់ត្រីមុនគេ។

លោក ម៉ុក ពន្លក នាយខណ្ឌជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានឲ្យកម្ពុជាថ្មីដឹងថា ភ្ញៀវទេសចរភាគច្រើនដែលមកលេងខេត្តក្រចេះ ជាពិសេសគឺអ្នកដែលចូលចិត្តបរិភោគសាច់ត្រីឲ្យតែមកដល់ខេត្តក្រចេះ គឺនឹកឃើញសម្លសាច់ត្រីមុនគេ។
រដូវនេះទៀតសោត លោក ម៉ុក ពន្លក បានអះអាងថា ត្រីដែលពេញនិយមជាងគេគឺត្រីឆ្កោក ដែលអាចយកមកធ្វើម្ហូប ស្ងោរជ្រក់ ឬចំហុយជាដើម។ ប្រសិនបើត្រីឆ្កោក ខ្សត់មិនសូវសំបូរ គឺនៅមានត្រីក្អែក ហើយត្រីក្អែកដែលធំៗចាប់ពី ៣ គីឡូឡើងទៅ គឺសាច់ត្រីស្វិត ហើយផ្អែម។ ក្រៅពីនេះ ក៏នៅមានត្រីកេះដែលអាចយកទៅប្រឡាក់ អាំង ចៀន ពោលគឺមានរសជាតិឆ្ងាញ់ពិសារ។
នៅក្នុងរដូវទឹកស្រក ត្រីចេញមកតាមព្រែក បឹង គឺសំបូរប្រភេទត្រីឆ្កោក កូនត្រីកេះ ត្រីក្លាំងហាយ ត្រីក្រឡង់ ត្រីរៀល ត្រីរ៉ស់ ត្រីឆ្លាំង និងត្រីកញ្ជនជៃជាដើម។




លោកបន្តថា នៅឆ្នាំនេះទឹកទន្លេមេគង្គបានហក់ឡើងកម្ពស់ ២១,៧៤ម៉ែត្រ ដែលធ្វើឲ្យទឹកទន្លេមេគង្គហូរតាមព្រែក បឹង និងអាងស្តុកទឹកពេញល្អ ធ្វើឲ្យមច្ឆាជាតិចូលទៅពងកូន ហើយរកចាប់ចំណីនៅតាមតំបន់ព្រៃលិចទឹក។ ប៉ុន្តែដល់ពេលទឹកស្រក រដូវធ្លាក់ខ្យល់ ខែកត្តិកនេះ ត្រីចាប់ផ្ដើមត្រឡប់ចុះមកវិញ តាមខ្សែទឹកហូរចូលមកទន្លេមេគង្គ៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


