សេដ្ឋកិច្ច
វិនិយោគិនកូរ៉េ ចាប់អារម្មណ៍លើការកែឆ្នៃគ្រាប់ស្វាយចន្ទីកម្ពុជា
នៅក្នុងជំនូបរវាងវិនិយោគិនកូរ៉េ ជាមួយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ វិនិយោគិនកូរ៉េចាប់អារម្មណ៍ទៅលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នៅក្នុងខេត្តកំពង់ធំ។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ក្រុមវិនិយោគិនកូរ៉េនឹងចុះសិក្សាទីតាំងកែច្នៃនៅក្នុងខេត្តកំពង់ធំនៅថ្ងៃទី ២០ ខែវិច្ឆិកានេះ ដើម្បីកែច្នៃនាំចេញស្វាយចន្ទីទៅប្រទេសចិន។
រាជរដ្ឋាភិបាលកំពុងផ្ដោតលើការ លើកកម្ពស់ឧស្សាហកម្មកែច្នៃ តាមរយៈការជំរុញឱ្យមានការវិនិយោគលើកសិផលដែលមានសក្ដានុពល ក្នុងនោះដំណាំស្វាយចន្ទីក៏ជាដំណាំអាទិភាព។

លោក តូច ប៊ុនហ៊ួ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា បច្ចុប្បន្នផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកសម្រេចបាន ១២ ភាគរយ ដែលជាចំនួនតិចតូចនៅឡើយ ក្រៅពីនេះ គឺកម្ពុជានាំគ្រាប់ស្វាយចន្ទីឆៅចេញទៅក្រៅប្រទេស ដែលធ្វើឱ្យយើងបាត់បង់តម្លៃបន្ថែម និងកម្លាំងពលកម្មក្នុងស្រុកយ៉ាងច្រើន។
រាជរដ្ឋាភិបាលកំពុងជំរុញឱ្យស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍស្វែងរកដៃគូវិនិយោគទាំងក្នុង និងក្រៅស្រុកបន្ថែមទៀត ដើម្បីកែច្នែគ្រាប់ស្វាយចន្ទីឱ្យសម្រេចបានលើសគោលដៅ ២៥% ស្របតាមកម្មវីធី «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីក្លាយទៅជាអធិរាជស្វាយចន្ទី។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ១០ ខែ (មករា-តុលា) ឆ្នាំ ២០២៤ កម្ពុជាផលិតស្វាយចន្ទីបានចំនួន ៨៤ ម៉ឺនតោន កើនឡើង ២៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅកាន់ទីផ្សារវៀតណាម បានជាង ៧៩ ម៉ឺនតោន កើនឡើង ៣១% គិតជាទឹកប្រាក់ ១ ពាន់ ១០០ លានដុល្លារ កើនឡើង៩%។

យោងតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


