ជីវិតកម្សាន្ដ
រស់ជាស្រ្តីរឹងមាំ! តារាភាពយន្តជើងចាស់ ច័ន្ទ តារាទី ទម្លាយថា គ្មានអ្នកណាអាចដឹងពីទុក្ខលំបាកខ្លួនទេ
តារាភាពយន្តជើងចាស់ល្បីឈ្មោះអំឡុងក្នុងទសវត្សរ៍ឆ្នាំ៨០ និង ៩០ អ្នកស្រី ច័ន្ទ តារាទី ទោះបីបច្ចុប្បន្នអ្នកស្រីកាន់តែមានវ័យច្រើនបន្តិចហើយក៏ដោយ ប៉ុន្តែប្រជាប្រិយភាពនិងការគាំទ្រនៅតែរក្សាបានមិនចាញ់គ្រាមុននោះឡើយ។ អ្នកស្រី ច័ន្ទ តារាទី ក៏ត្រូវបានទស្សនិកជនមើលឃើញថា អ្នកស្រីជាស្រ្តីម្នាក់ដែលរឹងមាំក្នុងជីវិតផងដែរ។

ថ្វីត្បិតតែមានការសរសើរនិងយល់ឃើញថា តារាភាពយន្តជើងចាស់រូបនេះ ជាស្ត្រីរឹងមាំតស៊ូគ្រប់កាល:ទេស:ដើម្បីគ្រួសារនិងខ្លួនឯងក្តី ប៉ុន្តែអ្នកស្រី ច័ន្ទ តារាទី ទម្លាយទៅកាន់អ្នកគាំទ្រថា គ្មានអ្នកណាអាចដឹងពីទុក្ខលំបាករបស់គាត់ទេ ទោះបីពេលខ្លះមើលឃើញនូវភាពរឹងមាំក៏ដោយ។
អ្នកស្រី ច័ន្ទ តារាទី បាននិយាយពាក្យពេចន៍ខ្លីថា “ខ្ញុំហត់ ខ្ញុំឈឺ ខ្ញុំយំគ្មានអ្នកណាដឹងទេ គ្រប់គ្នាដឹងត្រឹមថាខ្ញុំជាមនុស្សស្រីរឹងមាំ” ។ តាមរយ:ខ្លឹមសារនេះ បានធ្វើឲ្យអ្នកគាំទ្រកាន់តែកោតសរសើរនឹងការខិតខំប្រឹងជំនះការលំបាក និងភាពនឿយហត់បំពេញតួនាទីក្នុងនាមជាម្តាយ និងជាមេគ្រួសារដ៏ល្អរហូតលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត បានលើកឡើងថា លោកជំទាវយល់ពីអារម្មណ៍មួយនេះ មនុស្សស្រីដែលរឹងមាំហើយឈរបានមកដល់ថ្ងៃនេះ ថែកូនបានល្អទៀត សុំ សរសើរដោយស្មោះហើយ”។


គួរជម្រាបថា អ្នកស្រី ច័ន្ទ តារាទី គឺតារាសម្តែងភាពយន្តជើងចាស់ល្បីឈ្មោះ និងមានភាពលេចធ្លោខ្លាំងលើវិថីសិល្បៈមួយរូប កាលអំឡុងទសវត្សរ៍ឆ្នាំ៨០ និង ៩០ រួមជំនាន់ជាមួយលោក សាវិន ហ្វីលីព, អ្នកនាង អម្ពរ ទេវី និងតារាសម្តែងលោក ទេព រិន្ទដារ៉ូ ដែលជាដៃគូសម្តែងដ៏ស័ក្តិសមបំផុតនាសម័យនោះ។ គិតរហូតមកទល់បច្ចុប្បន្ននេះ សម្រាប់តារាសម្ដែងជើងចាស់ ច័ន្ទ តារាទី បានប្រឡូកក្នុងវិស័យសិល្ប:រយ:ពេលប្រមាណជាជាង ៤៣ឆ្នាំមកហើយ ខណ:ទីផ្សារសម្តែងរបស់គាត់ នៅតែរក្សាបានដូចដើម៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


