Connect with us

ជីវិតកម្សាន្ដ

ខេម ចេញសារអមដោយចម្រៀង អបអរខួបលើកទី៨ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី

បានផុស

នៅ

ជាការពិតថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ គឺកូនខ្មែរគ្រប់រូបបានចងចាំមិនភ្លេចនិងចូលរួមអបអរសាទរខួប ៨ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា២០២៤ ) ។

ចំណែកតារាចម្រៀងសំឡេងស្អកលោក ខេម ក៏មិនខុសគ្នាពីប្រជាជនខ្មែរទូទៅដែរដោយលោកបានចេញសារចូលរួមអបអរសាទរខួបលើកទី៨ដែលចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ លោកថាចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀង ខេម លើកឡើងថា ចាប៉ីដងវែង គឺជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។

ជាមួយគ្នានោះលោក ខេម បានបញ្ចេញបទចម្រៀងរបស់ខ្លួនមួយបទផងដែរ ដើម្បីជាការចូលរួមអបអរសាទរខួប ៨ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គកាយូណេស្កូ។ ដោយឡែកក៏មានការលើកឡើងដែរថា ក្នុងនាមជាពលរដ្ឋខ្មែរ សូមបងប្អូនទាំងអស់ចូលរួមអបអរសាទរនិងបង្ហាញមោទនភាពក្នុងនាមជាកូនខ្មែរដែលជាអ្នកបន្តវេននៃវប្បធម៌ដ៏ល្អឯកមួយនេះ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម