សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជិត $៤២ លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ
គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសជិត ៩០ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ដែលធ្វើឱ្យកម្ពុជារកចំណូលបានប្រមាណជិត ៤២ លានដុល្លារ មានការកើនឡើង ២៨,៧៦ ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៤ បង្ហាញថា គិតចាប់ពីខែមករា-វិច្ឆិកា មានភ្ញៀវទេសចរបរទេសចំនួន ៨៩៨ ៣៣៩ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង ២៨,៣៣% ខណៈប្រាក់ចំណូលទទួលបានពីការលក់សំបុត្រចំនួន ៤១ ៩០៨ ៨៣៣ ដុល្លារ កើនឡើង ២៨,៧៦% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៍ទេសចរអង្គរបានឱ្យដឹងថា កំណើនភ្ញៀវទេសចរណ៍ក្នុងខែវិច្ឆិកា បានកើនឡើងច្រើនបានធ្វើឱ្យចំណូលកើនឡើងផងដែរ ខណៈវិស័យទេសចរណ៍ជាមាសបៃតង បើមានភ្ញៀវទេសចរកាន់តែច្រើន គឺអាចបង្កើតការងារឱ្យមនុស្សទូទៅ មិនចំពោះតែប្រតិបត្តិករទេសចរណ៍ទេ អ្នកប្រកបរបរកសិកម្មក៏ទទួលផលដែរ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិក (PATA) បានផ្ដល់យោបល់ឱ្យរដ្ឋាភិបាល និងវិស័យឯកជនត្រូវខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត នៅចំពេលដែលពិភពលោកកាន់តែរួមតូចនៅក្នុងទីផ្សារ ដែលមានការប្រកួតប្រជែង៕
អត្ថបទ ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


