សេដ្ឋកិច្ច
គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ ចំណាយថវិកាជាង ១០០ លានដុល្លារ សម្រេចបានការសាងសង់ជិត ៣០ ភាគរយ
គិតត្រឹមដំណាច់ ខែតុលា ឆ្នាំ ២០២៤ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ទៅទីរួមខេត្តកំពង់ចាម សម្រេចបានការសាងសង់ប្រមាណ ២៧,៤៥ ភាគរយ ដែលផ្លូវជាតិនេះដើរតួនាទីដ៏សំខាន់មិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងចូលរួមចំណែកដល់ការជំរុញសកម្មភាពសេដ្ឋកិច្ចទាំងថ្នាក់ខេត្ត និងជាតិផងដែរ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤នេះថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៤ ការអនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) សម្រេចបានលទ្ធផលជារួម ២៧,៤៥% ជាមួយនឹងការដោះស្រាយផលប៉ះពាល់សឹងតែសម្រេចទាំងស្រុង។
គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥ គីឡូម៉ែត្រ នឹងត្រូវពង្រីកពី២ គន្លងទៅ ៤ គន្លង បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ ក្រោមកម្ចីសម្បទានជាង ១០០ លានដុល្លាររបស់រដ្ឋាភិបាលចិន។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៧ នេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដោយប្រើរយៈពេលសាងសង់ ៤០ ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៦ ចំណាយថវិកាសរុប ១១៧ លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


