ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីចង់នាំមុខគេលើការផ្លាស់ប្ដូរថាមពលស្អាត នៅអាស៊ាន
ម៉ាឡេស៊ីកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកគោលដៅបង្កើនថាមពលស្អាតឱ្យបាន ៣១ ភាគរយ នៃល្បាយថាមពលរបស់ប្រទេស នៅឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីក្លាយជាកម្លាំងឈានមុខគេមួយ លើការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលបៃតងនៅអាស៊ាន។

រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ម៉ាឡេស៊ី លោក Chang Lih Kang បានថ្លែងថា ដំណើរផ្លាស់ប្តូរពណ៌បៃតង មិនអាចសម្រេចឡើងដោយក្រសួង ឬអង្គការតែមួយបាននោះទេ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ការសម្រេចបាននូវគោលដៅទាំងនេះ ទាមទារលើសពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលតែម្នាក់ឯង ដោយត្រូវមានកិច្ចសហការគ្នារវាងក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ»។

លោកបន្តថា៖ «តាមរយៈការអនុម័តវិធីសាស្រ្តរដ្ឋាភិបាលទាំងមូល យើងអាចជំរុញគោលនយោបាយប្រកបដោយប្រសិទ្ធភាព លើកកម្ពស់កំណើនសេដ្ឋកិច្ច និងនាំមុខគេលើការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងតំបន់»។
គួរបញ្ជាក់ថា ល្បាយថាមពលរបស់ម៉ាឡេស៊ី គឺឥន្ធនៈហ្វូស៊ីលជាចម្បង រួមមាន ធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិ។ បច្ចុប្បន្ន ថាមពលស្អាតរួមចំណែកត្រឹមតែប្រមាណ ១៩ ភាគរយ ប៉ុណ្ណេះ នៃល្បាយថាមពលរបស់ប្រទេស ដោយ ១៧ ភាគរយ ក្នុងនោះ ជាថាមពលវារីអគ្គិសនី។ នេះបើតាមទិន្នន័យពីស្ថាប័នស្រាវជ្រាវថាមពលអន្តរជាតិ Ember៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


