ព័ត៌មានអន្ដរជាតិ
អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ត្រូវចាប់ខ្លួន
ក្រោយជាប់បម្រាមធ្វើដំណើរចេញក្រៅប្រទេស ពេលនេះអតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Kim Yong-hyun ត្រូវបានចាប់ខ្លួនតែម្តង ជុំវិញតួនាទីរបស់គាត់ក្នុងការប្រកាសច្បាប់អាជ្ញាសឹកពីសំណាក់លោកប្រធានាធិបតី Yoon Suk Yeol កាលពីរាត្រីថ្ងៃអង្គារទី៣ខែធ្នូ ដែលធ្វើឲ្យប្រទេសធ្លាក់ចូលក្នុងភាពចលាចល។

តាមការចុះផ្សាយរបស់ Yonhap, ការចាប់ខ្លួននេះកើតឡើង បន្ទាប់ពីលោកស្ម័គ្រចិត្តចូលបង្ហាញខ្លួននៅការិយាល័យរដ្ឋអាជ្ញាកណ្តាលក្រុងសេអ៊ូលនាម៉ោង១០យប់ថ្ងៃសៅរ៍ ដើម្បីឲ្យក្រុមស៊ើបអង្កេតពិសេស សាកសួរ។
លើសពីនេះ ក្រុមប៉ូលិសក៏បានចូលឆែកឆេរការិយាល័យរបស់លោក Kim ផងដែរ ដើម្បីរកព័ស្តុតាងបន្ថែម ខណៈមានការចោទប្រកាន់ពីបទក្បត់ជាតិ ប្រឆាំងនឹងរូបលោកនិងមន្ត្រីកំពូលៗផ្សេងទៀត។
ការចាប់ខ្លួននេះទៀតសោត កើតឡើងស្របពេល សភាកូរ៉េខាងត្បូង បរាជ័យមិនអាចបង្កើតក្រុមប្រឹក្សាស៊ើបអង្កេតលើភរិយាប្រធានាធិបតី និងមិនអាចដកតំណែងលោក Yoon បាន។

ការបរាជ័យទាំងពីរករណីនេះ គឺដោយសារសមាជិកសភាគណបក្សកាន់អំណាចរបស់លោក Yoon ដែលមាន១០៨សំឡេង មិនបានបោះឆ្នោតគំាទ្រលើសេចក្តីស្នើច្បាប់របស់គណបក្សប្រជាធិបតេយ្យដែលមានសមាជិក១៩២សំឡេង និងត្រូវការតែ៨សំឡេងទៀតប៉ុណ្ណោះដើម្បីបង្រ្គប់កូរ៉ុម២ភាគ៣ ដើម្បីដកហូតអំណាចប្រធានាធិបតី។
ក្រោយបរាជ័យលើកនេះ រដ្ឋសភាកូរ៉េខាងត្បូងនឹងត្រូវប្រជុំបោះឆ្នោតលើច្បាប់ដកហូតអំណាចលោក Yoon សាជាថ្មីម្តងទៀតនៅថ្ងៃពុធសប្តាហ៍ក្រោយ។
សូមបញ្ជាក់ថា ពេលនេះសម្ព័ន្ធគណបក្សប្រជាធិបតេយ្យមានសមាជិក១៩២ ដោយត្រូវការតែ៨សំឡេងទៀតប៉ុណ្ណោះពីគណបក្សកាន់អំណាចដែលមាន១០៨សំឡេង។ គណបក្សកាន់អំណាច បានប្តូរជំហរមិនបោះឆ្នោតប្រឆាំងលោក Yoon វិញ ក្រោយប្រធានាធិបតីចេញមុខសុំទោសជាសាធារណៈនៅព្រឹកថ្ងៃសៅរ៍នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


