ព័ត៌មានអន្ដរជាតិ
ហាម៉ាស៖ បទឈប់បាញ់ហ្គាហ្សាម្ដងនេះ គឺច្បាស់លាស់ និងវិជ្ជមាន
ក្រុមហាម៉ាស បាននិយាយថា កិច្ចពិភាក្សាក្នុងប្រទេសកាតាកាលពីថ្ងៃអង្គារទី១៧ធ្នូ ដែលផ្តោតលើបទឈប់បាញ់ និងការដោះដូរអ្នកទោសចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា គឺ «ច្បាស់លាស់ និងវិជ្ជមាន»។

សេចក្ដីថ្លែងការណ៍របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានរៀបរាប់ថា៖ «ក្រុមហាម៉ាស បញ្ជាក់ថា ដោយមានការពិភាក្សាដ៏ច្បាស់លាស់ និងវិជ្ជមានដែលធ្វើឡើងនៅថ្ងៃនេះ នៅទីក្រុងដូហា ក្រោមការជួយពីបងប្អូនកាតា និងអេហ្ស៊ីបរបស់យើង ការឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ និងការដោះដូរអ្នកទោស គឺអាចធ្វើទៅបាន បើការលុកលុយបញ្ឈប់ដើម្បីដាក់លក្ខខណ្ឌថ្មី»។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស ដែលមានមូលដ្ឋាននៅទីក្រុងដូហា បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងគឺជិតបានសម្រេចជាងពេលណាណាទាំងអស់ ប៉ុន្តែបានព្រមានថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅតែអាច «រំខានដល់កិច្ចព្រមព្រៀង ដូចដែលគាត់បានធ្វើរាល់ពេលពីមុន»។
ប្រភពមួយផ្សេងទៀតដែលស្និទ្ធនឹងក្រុមហាម៉ាស បានប្រាប់ថា៖ «អ្វីគ្រប់យ៉ាងបង្ហាញថា យើងកាន់តែខិតទៅជិតកិច្ចព្រមព្រៀងមួយ។ ខ្ញុំរំពឹងថាមុនពេល (ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ) ចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា»។
ចំណែកឯប្រភពពីក្រុមហាម៉ាសមួយទៀត បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគឺជាផែនការបីដំណាក់កាល ដែលនាំទៅដល់ការបញ្ចប់សង្រ្គាម និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីហ្គាហ្សា ហើយថា ហាម៉ាសកំពុងរង់ចាំការយល់ព្រមពីអ៊ីស្រាអែល។
សូមបញ្ជាក់ថា កាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីប បានជួយធ្វើការសម្រុះសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអស់រយៈពេលជាច្រើនខែកន្លង ក្នុងដំណើរស្វែងរកបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង។
ប៉ុន្តែក្រៅពីបទឈប់បាញ់រយៈពេលមួយសប្តាហ៍កាលពីចុងឆ្នាំមុន ដែលឃើញមានចំណាប់ខ្មាំងជាច្រើនត្រូវបានដោះលែងជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ការចរចាជាបន្តបន្ទាប់ត្រូវបានបរាជ័យក្នុងការបញ្ឈប់សង្គ្រាម៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីស្រាអែល៖ កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ជិតសម្រេចបានមែនទែនហើយ!

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស