ព័ត៌មានជាតិ
ពលរដ្ឋហៅការពង្រីកផ្លូវដល់ ៣០ ម៉ែត្រក្នុងក្រុងក្រចេះ ជាទ្រព្យដ៏មហាសាលបម្រើប្រយោជន៍ពលរដ្ឋ
ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានសាទរពេញចិត្តចំពោះការអភិវឌ្ឍន៍កសាងស្ថាបនា ស្ពាន ផ្លូវ ដោយចាត់ទុកថា ជាទ្រព្យដ៏មហាសាល។

ពាក់ព័ន្ធវឌ្ឍនភាពនៃការស្ថាបនាពង្រីកកំណាត់ផ្លូវខេត្តលេខ ៣៧៧ ចាប់ពីរង្វង់មូលព្រាបសរហូតដល់រង្វង់មូលខ្លាស្ទុះ លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឬស្សី បានបង្ហាញការយល់ឃើញថា ចំពោះស្ថានភាពនៅក្នុងខេត្តក្រចេះបច្ចុប្បន្ននេះ ការស្ថាបនា ពង្រីកផ្លូវខេត្ត១ខ្សែនេះ គឺជាទ្រព្យដ៏មហាសាល ដែលកើតចេញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល។


ក្នុងនាមលោកជាប្រជាពលរដ្ឋក្នុងខេត្តក្រចេះមួយរូប គឺមានការសាទរពេញចិត្ត និងដឹងគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានបញ្ជាក់ថា ផ្លូវ១ខ្សែនេះ គឺតភ្ជាប់ពីរង្វង់មូលព្រាបស រហូតដល់រង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងក្រុងក្រចេះ និងមានប្រវែងជាង ៥ គីឡូម៉ែត្រ និងទំហំទទឹង ៣០ ម៉ែត្រ ជាផ្លូវភ្លោះមានសួនច្បារនៅចំកណ្តាល។ ផ្លូវនេះត្រូវបានកំណត់ដាក់ឈ្មោះថា ផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុនសែន។

ក្រោយពេលផ្លូវនេះសាងសង់រួចរាល់ លោករំពឹងថា គុណប្រយោជន៍ទី១ គឺបានបញ្ជៀសចរាចណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចណ៍។ ទី២ គឺលើកស្ទួយសោភណភាពខេត្ត ដោយមានសួន មានកន្លែងហាត់ប្រាណ ដែលជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ៕
អត្ថបទ៖ ប្រុញវិធិន
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


