ព័ត៌មានអន្ដរជាតិ
យូនីសេហ្វ៖ មនុស្សជាង ២ ០០០នាក់បានលង់ទឹកឬបាត់ខ្លួននៅសមុទ្រមេឌីទែរ៉ាណេ ក្នុងឆ្នាំ២០២៤
យោងតាមទិន្នន័យថ្មីៗពីអង្គការសហប្រជាជាតិ ជនភៀសខ្លួនជាង ២ ០០០នាក់បានស្លាប់នៅឆ្នាំ២០២៤ ខណៈពេលកំពុងព្យាយាមឆ្លងចូលទៅតំបន់អឺរ៉ុប។

អង្គការយូនីសេហ្វ (UNICEF) បានរាយការណ៍ថា យ៉ាងហោចណាស់ជនភៀសខ្លួន និងជនចំណាកស្រុកចំនួន ២ ២០០នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ ឬបាត់ខ្លួននៅក្នុងសមុទ្រមេឌីទែរ៉ាណេកាលពីឆ្នាំមុន។
លោកស្រី Regina De Dominicis ប្រធានការិយាល័យប្រចាំតំបន់របស់ UNICEF សម្រាប់អឺរ៉ុប និងអាស៊ីកណ្តាល បានគូសបញ្ជាក់ថា ជនរងគ្រោះភាគច្រើនគឺជាយុវជន។ បន្ថែមពីនេះ លោកស្រីបានជំរុញឲ្យរដ្ឋាភិបាលផ្តល់អាទិភាពដល់ការការពារកុមារដែលស្វែងរកសុវត្ថិភាពនៅអឺរ៉ុប។
សូមបញ្ជាក់ថា អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានឲ្យដឹងថា ជនភៀសខ្លួនដែលធ្វើដំណើរទៅដល់អឺរ៉ុប មានចំនួនសរុប ១៩៣ ៤៤៨នាក់ គិតត្រឹមថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤។ ប្រទេសអ៊ីតាលី បានក្លាយជាចំណុចចុះចតចម្បងសម្រាប់ជនភៀសខ្លួន និងជនចំណាកស្រុក បន្ទាប់មកគឺប្រទេសក្រិច និងអេស្បាញ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


