ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលថៃប្រឹងប្រែងស្ដារទំនុកចិត្តទេសចរចិនឡើងវិញ ក្រោយផ្ទុះក្ដីបារម្ភករណីបាត់ខ្លួនតារាសម្ដែងចិន
រដ្ឋាភិបាលថៃគ្រោងនឹងធ្វើយុទ្ធនាការជំរុញទេសចរណ៍ និងបង្កើនសន្តិសុខដើម្បីស្តារទំនុកចិត្តទេសចរចិនក្នុងប្រទេសថៃឡើងវិញ បន្ទាប់ពីការផ្ទុះក្ដីបារម្ភជុំវិញករណីតារាសម្តែងចិនម្នាក់ត្រូវបានឧក្រិដ្ឋជនល្បួង ហើយចាប់យកទៅធ្វើការនៅកន្លែងឆបោកអនឡាញនៅមីយ៉ាន់ម៉ា ក្រោយធ្វើដំណើរមកប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ អ្នកស្រី Jirayu Huangsub បាននិយាយថា អ្នកស្រីនាយករដ្ឋមន្ត្រី ផែតងតាន កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យក្រសួងទេសចរណ៍ និងកីឡាថៃ ចាប់ផ្តើមយុទ្ធនាការដើម្បីស្ដារទំនុកចិត្តភ្ញៀវទេសចរឡើងវិញ។ អ្នកស្រីក៏បានណែនាំដល់មេប៉ូលីស ឱ្យធានាឱ្យបានគ្រប់គ្រាន់នូវសុវត្ថិភាពរបស់ភ្ញៀវទេសចរ ហើយប៉ូលិសត្រូវតែល្បាតនៅតំបន់ហានិភ័យ និងបង្ក្រាបប្រតិបត្តិការរបស់ក្រុមជើងកាងដែលមានឥទ្ធិពល។
អ្នកស្រី Jirayu បានស្រង់សម្ដីរបស់អ្នកស្រី ផែតងតាន ដែលលើកឡើងថា ទោះបីជាតារាសម្ដែងចិនដែលបានបាត់ខ្លួននៅមីយ៉ាន់ម៉ា ត្រូវបានរកឃើញវិញហើយក្ដី ក៏ប៉ុន្តែករណីនេះបានប៉ះពាល់ដល់ទេសចរណ៍ថៃ។ អ្នកស្រីនាយករដ្ឋមន្រ្តីថែមទាំងបានបញ្ជាផងដែរ ឱ្យក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល ដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរចិន ដើម្បីស្ដារទំនុកចិត្តរបស់ភ្ញៀវទេសចរចិនឡើងវិញ។

គួររំឭកថា ករណីបាត់ខ្លួនតារាសម្ដែងចិនឈ្មោះ Wang Xing បានក្លាយជាប្រធានបទក្ដៅគគុកទាំងនៅថៃ និងនៅប្រទេសចិន ដែលជាប្រភពទេសចរដ៏ធំបំផុតមួយសម្រាប់ឧស្សាហកម្មទេសចរណ៍ថៃ។ យោងតាមសារព័ត៌មានចិន លោក Wang បានធ្វើដំណើរមកទីក្រុងបាងកក ហើយត្រូវបានគេល្បួងទៅក្រុង Mae Sot ដែលជាក្រុងថៃនៅជាប់ព្រំដែនមីយ៉ាន់ម៉ា មុនពេលបាត់ខ្លួននៅថ្ងៃទី ៣ មករា បន្ទាប់ពីឧក្រិដ្ឋជនចាប់ខ្លួនលោកឆ្លងព្រំដែន។ ស្ថានទូតចិនប្រចាំប្រទេសថៃបានបញ្ជាក់ថា លោកត្រូវបានគេជួយសង្គ្រោះពីកន្លែងប្រតិបត្តិការឆបោកអនឡាញថ្ងៃទី ៧ មករា ខណៈអាជ្ញាធរថៃចាត់ទុកលោក Wang ថាជាជនរងគ្រោះនៃការជួញដូរមនុស្ស។
ក្រោយករណីនេះផ្ទុះឡើង មានសេចក្ដីរាយការណ៍ជាច្រើនអំពីភ្ញៀវទេសចរចិនលុបចោលដំណើរកម្សាន្តមកប្រទេសថៃរបស់ខ្លួនទ្រង់ទ្រាយធំ ខណៈក្ដីបារម្ភពីសុវត្ថិភាពសម្រាប់ទេសចរនៅថៃ ក្លាយជាប្រធានបទពិភាក្សាក្ដៅនៅលើបណ្ដាញសង្គមចិន។ យោងតាមក្រុមហ៊ុនវិភាគការធ្វើដំណើរ ForwardKeys ចំនួននៃការលុបចោលសំបុត្រយន្តហោះពីចិនទៅថៃ បានកើនឡើង ១៥៥ ភាគរយ ឆ្នាំលើឆ្នាំ កាលពីចុងសប្ដាហ៍កន្លងទៅ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដោយដកស្រង់ការប៉ាន់ស្មានពីសមាគមភ្នាក់ងារទេសចរណ៍ថៃ (Atta) ថា ការមកទស្សនារបស់ភ្ញៀវទេសចរចិននៅថៃ អាចធ្លាក់ចុះពី ១០ ទៅ ២០ ភាគរយ ក្នុងរដូវឈប់សម្រាកខាងមុខនេះ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ទេសចរ ក្រោយករណីបាត់ខ្លួនលោក Wang៕
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


