ជីវិតកម្សាន្ដ
សាយ រំលឹករឿងជាង ១០ ឆ្នាំមុន ជីវិតឆ្លងកាត់គ្រោះថ្នាក់ច្រើន និងហេតុការណ៍ដ៏អាក្រក់បំផុត
ទោះបីជាមកដល់ពេលនេះពេលវេលាដ៏រន្ធត់មួយបានកន្លងផុតទៅអស់រយៈកាលប្រមាណជាង ១០ ឆ្នាំ ហើយ ក៏ពិតមែន តែតារាចម្រៀងប្រុស Original Song លោក អួន បឋម ហៅ សាយ នៅតែចងចាំថ្ងៃដ៏អាក្រក់នោះមិនភ្លេចឡើយ។

ចំពោះហេតុការណ៍ដ៏អាក្រក់ និងសែនឈឺចាប់ដែលធ្វើឲ្យលោក សាយ នៅតែបន្តចងចាំមិនអាចបំភ្លេចបានកាលពីអំឡុងដើមឆ្នាំ ២០១៣ នោះ ដោយសារទីកន្លែងជម្រក(ផ្ទះ)របស់ សាយ ត្រូវបានបំផ្លិចបំផ្លាញក្រោមចង្កូមព្រះអគ្គី(ភ្លើង) ដោយកាលណោះលោកក៏ស្ថិតក្នុងហេតុការណ៍ដ៏គ្រោះថ្នាក់នោះផងដែរ។

រម្លឹកដល់រឿងអតីតកាលខាងលើ តារាចម្រៀង លោក សាយ បានរៀបរាប់ថា “ជីវិតខ្ញុំដូចជាឆ្លងកាត់គ្រោះថ្នាក់ច្រើនដល់ហើយ សាយ នឹកស្រណោះកាលនោះភ្លើងឆេះផ្ទះខ្ញុំនៅរតនគិរី ខ្ញុំទើបដល់ផ្ទះប្រហែលម៉ោង ១១ យប់ ងូតទឹក ហើយរៀបចូលដេក មិនទាន់បានដេកផង ស្រាប់តែឆេះរាលពីមុខផ្ទះមករត់ចែកជើងគ្នា ជញ្ជូនអីវ៉ាន់ចេញទាំងកណ្តាលយប់ ទាំងគ្មានស្បែកជើង សំណាងហើយអត់មុតអីពេលនោះ”។

លោក សាយ បន្តទៀតថា មិនត្រឹមតែឆេះផ្ទះទេ ឆេះឡាន pick up Toyota Hilux tiger មួយទៀត។ សំណាងដែលអត់មានអ្នកណាគ្រោះថ្នាក់អ្វី តែដល់ពេលលោកឃើញគេឆេះផ្ទះ ឬ ឆេះអ្វីធ្ងន់ៗ ម្តងៗ ដូចរៀងនឹកឃើញភ័យៗ ដល់ហេតុការណ៍កាលផ្ទះខ្លួន។

ជាមួយគ្នានេះ លោកបន្ថែមថា សង្ឃឹមថាហេតុការណ៍បែបនេះ នឹងមិនកើតឡើងចំពោះអ្នកទាំងអស់ និងសូមឲ្យប្រុងប្រយ័ត្នទាំងអស់គ្នា។

យ៉ាណាមិញគេឃើញមានមហាជន និងអ្នកគាំទ្រមួយចំនួន សម្តែងការស្លុតចិត្តគ្រប់គ្នា បន្ទាប់ពីបានដឹងជុំវិញបញ្ហាដែលលោក សាយ បានបង្ហើបនូវរឿងរ៉ាវអតីតកាលរបស់ខ្លួន កាលពីអំឡុងឆ្នាំ ២០១៣ នៅឯស្រុកកំណើត នាទឹកដីខេត្តរតនគិរី៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


