ព័ត៌មានជាតិ
ទូតចិន ថា កម្ពុជាជាមិត្តល្អពិតប្រាកដរបស់ចិនដ៏រឹងមាំ
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាជាមិត្តល្អពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀត ដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀត។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិន នៅក្នុងឱកាសដែលលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូតចិន និងអនុព័ន្ធយោធាចិនប្រចាំកម្ពុជា អបអរឆ្នាំថ្មីប្រពៃណីចិន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នៅស្ថានទូតចិន។
លោកឯកអគ្គរដ្ឋទូតចិន បន្តថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា និងចិនតែងតែជួយឧបត្ថម្ភគាំទ្រគ្នាគ្រប់កាលៈទេសៈ ហើយគោរពស្រលាញ់គ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគម្រូដ៏ល្អមួយនៃទំនាក់ទំនងអន្តរជាតិ។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ទំនាក់ទំនងជាប្រពៃណីកម្ពុជា-ចិន បានបន្តការពង្រឹងពីមិត្តភាពដែកថែប ធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណបក្ស រដ្ឋាភិបាល និងកងទ័ពចិន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ជួយកម្ពុជាក្នុងការស្វែងរកសន្តិភាព ការពារសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ គឺធ្វើឱ្យកម្ពុជាម្ចាស់ការដោយខ្លួនឯង មានភាពរឹងមាំ និងស្មើមុខស្មើមាត់ដូចបណ្ដាប្រទេសលើសកលលោក។

ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជូនពរឯកអគ្គរដ្ឋទូតចិន អនុព័ន្ធយោធាចិន ព្រមទាំងសហការី និងក្រុមគ្រួសារ ប្រកបដោយសុខភាពល្អ កម្លាំងមាំមួន សុភមង្គល និងសម្រេចជោគជ័យភារកិច្ចឆ្នាំថ្មី ដែលបក្ស រដ្ឋ ប្រគល់ឲ្យ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


