ជីវិតកម្សាន្ដ
ផលិតករភាពយន្ត ថា វិបត្តិច្បាប់អាជ្ញាសឹកបានបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសកូរ៉េខាងត្បូង
ផលិតករភាពយន្តល្បីឈ្មោះ Bong Joon Ho បានរិះគន់ជាសាធារណៈចំពោះភាពចលាចលនយោបាយដែលកំពុងបន្តបន្ទាប់ពីវិបត្តិច្បាប់អាជ្ញាសឹកថ្ងៃទី ០៣ ខែធ្នូ ដោយបានហៅវាថា ជាការបំផ្លិចបំផ្លាញដល់មុខមាត់អន្តរជាតិរបស់ប្រទេសកូរ៉េខាងត្បូង។
ថ្លែងក្នុងបទសម្ភាសន៍សារព័ត៌មានកាលពីថ្ងៃទី ២១ ខែមករា សម្រាប់ខ្សែភាពយន្តចុងក្រោយរបស់គាត់ក្រោមចំណងជើងថា «Mickey 17» ដែលជារឿងដំបូងចាប់តាំងពី ‘Parasite’ កាលពីប្រាំមួយឆ្នាំមុន អ្នកដឹកនាំរឿង Bong បាននិយាយអំពីស្ថានភាពនេះដោយចំហ។
លោកបានពន្យល់ថា «នៅពេលដែលមនុស្សដែលខ្ញុំធ្វើការជាមួយគិតពីប្រទេសកូរ៉េ ពួកគេតែងតែភ្ជាប់ប្រទេសជាមួយនឹងអ្វីៗដូចជា BTS ឬ «Squid Game»។ ប៉ុន្តែឥឡូវនេះ ដោយឃើញពាក្យថា ច្បាប់អាជ្ញាសឹក ធ្វើឲ្យពួកគេមានការងឿងឆ្ងល់ជាខ្លាំង។ គាត់បន្ថែមថា និយាយដោយស្មោះត្រង់ វាគួរឲ្យខ្មាស់អៀនណាស់ ដោយគាត់បង្ហាញពីការព្រួយបារម្ភថាកេរ្តិ៍ឈ្មោះជាតិរបស់ប្រទេសកូរ៉េត្រូវបានធ្វើឲ្យខូចគុណភាព។
ទោះជាយ៉ាងណាក៏ដោយ Bong Joon Ho បានកត់ត្រានូវក្តីសង្ឃឹមមួយដោយនិយាយថា «ពួកយើងកំពុងបន្តយកឈ្នះលើបញ្ហានេះ ហើយកំពុងស្ថិតក្នុងដំណើរការស្តារឡើងវិញ។ ខ្ញុំជឿថា តាមរយៈប្រព័ន្ធច្បាប់របស់យើង អ្វីៗទាំងអស់នឹងត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវ»។
យ៉ាងណា ភាពចម្រូងចម្រាសនេះកើតចេញពីការប្រកាសច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤។ នៅថ្ងៃទី ១៩ ខែមករា ដីកាចាប់ខ្លួនលោកត្រូវបានចេញដោយចោទប្រកាន់ថាជាអ្នកជំរុញឲ្យមានការបះបោរ ដែលធ្វើឲ្យគាត់ក្លាយជាប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េដែលត្រូវឃុំខ្លួនក្នុងមណ្ឌលឃុំឃាំង។ ជាមួយនឹងការចោទប្រកាន់របស់លោកដែលបានអនុម័តដោយរដ្ឋសភា លោក Yoon បច្ចុប្បន្នកំពុងស្ថិតក្រោមការកាត់ទោសតាមរដ្ឋធម្មនុញ្ញ។
សម្រាប់ ខ្សែភាពយន្តថ្មីរបស់អ្នកដឹកនាំរឿង «Mickey 17» ដើរតួដោយតារាហូលីវូដ Robert Pattinson ហើយប្រាប់ពីរឿង Mickey ដែលជាកម្មករត្រូវគេបញ្ជូនទៅបេសកកម្មដ៏គ្រោះថ្នាក់មួយ។ នៅក្នុងខ្សែភាពយន្តនេះ Mickey ប្រឈមមុខនឹងបទពិសោធន៍ជិតស្លាប់លើកទី ១៧ របស់គាត់ដើម្បីរកឲ្យឃើញ Mickey 18 ដែលនាំឲ្យមានព្រឹត្តិការណ៍ដ៏គួរឲ្យស្មានមិនដល់ និងគួរឲ្យរំភើបចិត្ត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រីកូរ៉េប៉ុន្មានរូប ហ៊ានលះបង់កាត់សក់ខ្លីដើម្បីថតភាពយន្ត
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១០ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


