ព័ត៌មានជាតិ
ថៃ ប្ដេជ្ញាជួយលើកកម្ពស់ការប្រើបញ្ញាសិប្បនិម្មិត និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ដល់សិស្ស និងគ្រូ នៅកម្ពុជា
មូលនិធិពានរង្វាន់សម្តេចចៅហ្វាមហាចក្រី នៃប្រទេសថៃ បានប្ដេជ្ញាជួយលើកកម្ពស់ការប្រើបញ្ញាសិប្បនិម្មិត និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ដល់សិស្ស និងគ្រូ នៅកម្ពុជា តាមរយៈគម្រោងតភ្ជាប់សាលាសកល។

គម្រោងតភ្ជាប់សាលាសកល ជាគម្រោងមួយដែលរៀបចំឡើងដោយមូលនិធិពានរង្វាន់សម្តេចចៅហ្វាមហាចក្រី ដោយមានការគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា និងក្រសួងអប់រំ នៃប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកវប្បធម៌ និងលើកកម្ពស់ជំនាញសតវត្សទី ២១ រវាងសិស្ស និងគ្រូបង្រៀន មកពីប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ក៏ដូចជាជំរុញការយល់ដឹងលើភាពចម្រុះ នៃវប្បធម៌ និងភាពជាពលរដ្ឋសកល។

គម្រោងនេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេល ៤ ខែ ចាប់ផ្ដើមពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ ២០២៤ ក្រោមមូលបទ ការបង្កើនការផ្លាស់ប្ដូរវប្បធម៌ជាមួយកម្មវិធីបញ្ញាសិប្បនិម្មិត និងមានការចូលរួមពីសាលារៀនចំនួន ១៦ គ្រូបង្រៀនចំនួន ៤៨ រូប និងសិស្សានុសិស្សចំនួន ៣២០ រូប មកពីប្រទេសទាំងពីរ។ សម្រាប់ឆ្នាំ ២០២៥ មូលនិធិពានរង្វាន់សម្តេចចៅហ្វាមហាចក្រី គ្រោងនឹងពង្រីកវិសាលភាព នៃគម្រោងនេះ ដោយមានការចូលរួមពីសំណាក់គ្រូបង្រៀន និងសិស្សានុសិស្ស មកពីប្រទេសកម្ពុជា និងប្រទេសថៃ។ នៅប្រទេសកម្ពុជា គម្រោងនេះ បានជ្រើសរើសយកសាលារៀនចំនួន ៦ រួមមាន វិទ្យាល័យ ហ៊ុន សែន រលាប្អៀរ អនុវិទ្យាល័យព្រះធាតុ សាលាបឋមសិក្សា គំរូក្រុង វិទ្យាល័យសុខអានសំរោង វិទ្យាល័យ ហ៊ុន សែន ១ មិថុនា និងវិទ្យាល័យអង្គជុំ។

នៅក្នុងជំនួបជាមួយមូលនិធិពានរង្វាន់សម្តេចចៅហ្វាមហាចក្រី កាលពីរសៀលថ្ងៃទី ២៣ មករា លោកបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរលើគម្រោងតភ្ជាប់សាលាសកល របស់មូលនិធិពានរង្វាន់សម្តេចចៅហ្វាមហាចក្រី ក្នុងការលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដើម្បីជំរុញការរៀន និងបង្រៀន ដែលគំនិតផ្ដួចផ្ដើមនេះ ស្របគ្នាទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់បញ្ចូលការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងកម្មវិធីសិក្សា ដើម្បីលើកកម្ពស់ការប្រើប្រាស់ឌីជីថលនៅក្នុងការអប់រំ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


