Connect with us

ជីវិតកម្សាន្ដ

តួអាចែវិលមកអាជីពវិញ ក្រោយបាត់មុខ៦ឆ្នាំពីវិស័យភាពយន្តចិន

បានផុស

នៅ

កាលពីថ្ងៃទី ២១ ខែមករា ក្រុមការងារភាពយន្តបានណែនាំ Trailer និងវីដេអូមួយចំនួនរបស់តារាសម្ដែងហុងកុង Chow Yun Fat ឬតួអង្គអាចែនៅក្នុងភាពយន្តថ្មីស្រឡាងក្រោមចំណងជើងថា «Detective Chinatown 1900» ​ដែលគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥។

យ៉ាងណាក៏ដោយ ទស្សនិកជនដឹងហើយថាតួអង្គអាចែរូបនេះបានបាត់មុខអស់រយៈពេល៦ឆ្នាំហើ​យ ដោយសារតែបញ្ហាផ្ទាល់ខ្លួន។ បន្ទាប់ពីក្រុមការងារបានបង្ហោះឃ្លិបរបស់លោកមិនបានប៉ុន្មាន ភ្លាមៗនោះដែរ ពាក្យគន្លឹះនៃឈ្មោះរបស់តារាប្រុសហុងកុង ត្រូវបានមនុស្សជាច្រើនប្រើប្រាស់ និងស្ថិតក្នុងបញ្ជីប្រធានបទដែលពិភាក្សាច្រើនបំផុតនៅលើ Weibo នៃប្រទេសចិន។

តាមរយឃ្លិបនោះដែរបានបង្ហាញឲ្យឃើញ Chow Yun Fat ស្លៀក​ឈុត​បែប​អឺរ៉ុប មាន​ពុក​ចង្កា និង​សក់​ពណ៌​ពីរ។ ទស្សនិកជនជាច្រើនបាននិយាយថា ពួកគេចាប់អារម្មណ៍ឃើញតារារូបនេះបង្ហាញមុខក្នុងរឿងកំប្លែងមួយ ដោយសរសើរពីទឹកចិត្តសប្បុរសរបស់គាត់ដែលសក្តិសមនឹងតួអង្គ។ មនុស្សរាប់ពាន់នាក់ភ្ជាប់រូបភាពរបស់លោកក្នុងរឿង God of Gamblers​ ឆ្នាំ ១០៨៩ អ្នកគាំទ្របានសរសេរនៅលើ Weibo ថា អាយុ ៧០ ឆ្នាំគឺជាអាយុនៃការលះបង់ គាត់មើលទៅឡូយណាស់, គាត់នៅតែសង្ហាដូចពេលគាត់លេងជាតួអង្គបងធំប្រចាំទឹកដីសៀងហៃ។

Detective Chinatown 1900 គឺជាវគ្គទី៤ នៃរឿង Detective Chinatown ដែលត្រូវបានដឹកនាំ និងនិពន្ធដោយ Chen Sicheng ហើយក៏មានតួសម្តែង Wang Baoqiang, Liu Haoran, Zhang Xincheng, John Cusack, Sam Hayden-Smith, Sean Kohnke ផងដែរ។ វគ្គមុននៃស៊េរីគឺជាជោគជ័យដ៏ធំធេងរបស់ Box Office ជាមួយនឹងការដំឡើងទីពីរ និងទីបីក្នុងចំណោមខ្សែភាពយន្តកំពូលទាំង ១៥ ដែលរកចំណូលបានខ្ពស់បំផុតគ្រប់ពេលនៅក្នុងប្រទេសចិន។ ផ្នែកទីបីត្រូវបានចេញផ្សាយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២១ ដែលរកចំណូលបានជាង ៤.៥ ពាន់លានយន់ (៦១៨ លានដុល្លារ) ។

តារាសម្ដែង Chow Yun Fat អស់រយៈពេលជិតប្រាំមួយឆ្នាំហើយ ដែលលោកមិនបានសម្ដែងក្នុងភាពយន្ត ហើយកម្របង្ហាញមុខក្នុងព្រឹត្តិការណ៍នានា។ ទស្សនិកជនហុងកុងតែងតែឃើញគាត់ឡើងភ្នំ រត់ហាត់ប្រាណ និងញ៉ាំអាហារនៅភោជនីយដ្ឋានថោកៗ។ តារាសម្ដែងរូបនេះក៏មុជសិក្សាការឆ្លុះជើង ម៉ាស្សា និងរៀនជំនួយដំបូងក្នុងករណីមានគ្រោះថ្នាក់ពេលកំពុងហាត់ប្រាណ។ នៅក្នុងអាជីពរយៈពេល ៥០ឆ្នាំរបស់គាត់ លោកបានទទួលជោគជ័យជាមួយនឹងរឿងជាច្រើនដែលភាគច្រើនលោកដើរតួបែបកប្លុកកំប្លែងនិងជាបងធំប្រចាំទឹកដីហុងកុង៕

ភាពយន្ត Detective Chinatown 1900
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Zhao Wei តបទៅអតីតស្វាមីវិញ ក្រោយពាក់ព័ន្ធរឿងលុយកាក់ និងការជួញដូរមនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាម ទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ១៧នាក់

កីឡា៧ ម៉ោង មុន

ការ​ប្រកួត​ថ្ងៃ​ទី២៨​ មិថុនា​ ជា​ការ​សម្រេច​បំណង​ធំ​មួយ​របស់​ ពេជ្រ អាទិទេព​

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ 

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជាដែរ

Sokha Hotels

ព័ត៌មានពេញនិយម