ព័ត៌មានជាតិ
រដ្ឋាភិបាល ជំរុញបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ ៦៧ និង លេខ ៦៨ ឱ្យបានលឿន
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ចូន បានបើកកិច្ចប្រជុំស្តីពីគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៦៧ និងផ្លូវជាតិលេខ ៦៨ ដើម្បីជំរុញការអនុវត្តគម្រោងឱ្យបានលឿន និងប្រកបដោយគុណភាព។
កិច្ចប្រជុំទ្វេភាគីមួយបានធ្វើឡើងកាលពីម្សិលមិញនេះ ដោយមានការចូលរួមពីលោក តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Perames Vudthitornetiraks នាយកទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង នៃព្រះរាជាណាចក្រថៃ (NEDA)។

គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៦៧ និងផ្លូវជាតិលេខ ៦៨ ផ្តល់ឥណទានដោយទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង នៃព្រះរាជាណាចក្រថៃ (NEDA)។
ក្នុងជំនួបរវាង លោក តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងមកពីទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃកាលពីម្សិលមិញនេះ ក៏មានពិធីចុះកិច្ចសន្យាត្រួតពិនិត្យ និងសិក្សាជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Asian Engineering Consultants.Crop.,Ltd សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៦៧ ផងដែរ។
បើតាមលោក តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តនីតិវិធីជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីរៀបចំជ្រើសរើសក្រុមហ៊ុនសាងសង់ឱ្យបានឆាប់។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីដែលទទួលបន្ទុកការងារគមនាគមន៍ដឹកជញ្ជូន និងភស្តុភារកម្មក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែកុម្ភៈ ឆ្នាំ២០២៤ បានជំរុញឲ្យក្រសួងសាធារណការនិងដឹកញ្ជូន ខិតខំពន្លឿននិងជំរុញនីតិវិធីក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗដែលជាឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ក្នុងនោះក៏មានគម្រោងផ្លូវជាតិចំនួន ២ ខ្សែ ដែលផ្តល់ឥណទានពីរដ្ឋាភិបាលថៃគឺផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) និង ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-អូរស្មាច់)៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៥ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៦ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល