ព័ត៌មានអន្ដរជាតិ
ជម្លោះនៅកុងហ្គោកក្រើកឡើងខ្លាំង បន្ទាប់ពីក្រុមឧទ្ទាមទាមទារទីក្រុង Goma
ការបាញ់ប្រហារដោយកាំភ្លើងបានផ្ទុះឡើងនៅតំបន់ខ្លះនៃទីក្រុង Goma ដែលជាទីក្រុងធំបំផុតនៅភាគខាងកើតប្រទេស កុងហ្គោនៅទ្វីបអាហ្វ្រិក ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេស រវ៉ាន់ដា ថា ពួកគេបានដណ្តើមយកទីក្រុងនេះ បើទោះបីជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យបញ្ចប់ការវាយលុកក៏ដោយ។ នេះបើ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៧ខែមករានេះ។

ការរីកធំធាត់នាពេលថ្មីៗនេះដោយសម្ព័ន្ធឧទ្ទាម M23 ដែលគាំទ្រដោយប្រទេស រវ៉ាន់ដា បានបង្ខំឲ្យមនុស្សរាប់ពាន់នាក់នៅភាគខាងកើតដែលសម្បូរទៅដោយសារធាតុរ៉ែរបស់ប្រទេសកុងហ្គោចាកចេញពីផ្ទះរបស់ពួកគេ និងបានបង្កឱ្យមានការភ័យខ្លាចថា ជម្លោះដែលកំពុងបង្កវិនាសកម្មអស់ជាច្រើនទស្សវត្សនេះ នឹងបង្កើតបានជាសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ។
អ្នកស្រុកបាននិយាយថា សម្លេងកាំភ្លើងក៏ត្រូវបានគេឮនៅជិតព្រលានយន្តហោះ និងនៅជិតព្រំដែនជាមួយប្រទេស រវ៉ាន់ដាផងដែរ។ ទោះយ៉ាងណាមិនទាន់អាចកំណត់បានភ្លាមៗ ថា នរណាជាអ្នកទទួលខុសត្រូវក្នុងការបាញ់ប្រហារនោះទេ ប៉ុន្តែអ្នកស្រុកម្នាក់បាននិយាយថា ពួកគេទំនងជាបាញ់ព្រមានមិនមែនជាការវាយប្រហារតបតគ្នានោះទេ។
ក្រុមឧទ្ទាមបានទាមទារឱ្យទាហានរដ្ឋាភិបាលចុះចាញ់នៅថ្ងៃចន្ទនេះ ហើយទាហានកុងហ្គោ១០០នាក់បានប្រគល់អាវុធរបស់ពួកគេទៅឱ្យកងទ័ពអ៊ុយ Uruguayan។ ក្រុមឧទ្ទាមនេះ កាលពីថ្ងៃអាទិត្យក៏បានឡោមព័ទ្ធនៅទីក្រុង Goma ដ៏ធំបំផុតរបស់កុងហ្គោភាគខាងកើត ដោយបង្ខំឱ្យជនស៊ីវិលរាប់ពាន់នាក់ភៀសខ្លួន និងបិទជើងហោះហើរពីអាកាសយានដ្ឋានក្នុងស្រុក ខណៈដែលកងកម្លាំងរដ្ឋាភិបាលបានប្រយុទ្ធដើម្បីបញ្ឈប់ពួកឧទ្ទាមពីការដណ្តើមកាន់កាប់ទីក្រុង។
ព្រំដែនភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅតែជាជម្រករបស់ពួកឧទ្ទាម និងការបំផ្លិចបំផ្លាញរបស់កងជីវពល បន្ទាប់ពីសង្គ្រាមក្នុងតំបន់ជាប់ៗគ្នាពីរដែលកើតចេញពីការប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤ របស់ប្រទេសរវ៉ាន់ដា។

គួរបញ្ជាក់ថា ពួកឧទ្ទាម M23 ដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ និងមានជំនាញវិជ្ជាជីវៈ ប្រដាប់អាវុធ M23 ចុងក្រោយបំផុតនៅក្នុងជួរនៃចលនាឧទ្ទាមដឹកនាំដោយ Tutsi និយាយថា វត្តមានពួកគេគឺដើម្បីការពារប្រជាជនជនជាតិភាគតិច Tutsi របស់ប្រទេសកុងហ្គោ។
ពាក់ព័ន្ធបញ្ហានេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចពិភាក្សាវិបត្តិកាលពីថ្ងៃអាទិត្យ ជុំវិញស្ថានភាពជម្លោះ ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិនិយាយថា ប្រទេសរវ៉ាន់ដាបានដាក់ពង្រាយទាហានពី ៣០០០ ទៅ៤០០០នាក់ និងផ្តល់ឧបករណ៍សំខាន់ៗ រួមមានទាំងកាំជ្រួច និងអ្នកលបបាញ់ ដើម្បីគាំទ្រ M23 ក្នុងការប្រយុទ្ធក្នុងប្រទេសកុងហ្គោ។
សហរដ្ឋអាមេរិក បារាំងនិងអង់គ្លេសកាលពីថ្ងៃអាទិត្យក៏បានថ្កោលទោសការគាំទ្ររបស់ប្រទេសរវ៉ាន់ដាចំពោះការឈានទៅមុខរបស់ពួកឧទ្ទាម៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


