ជីវិតកម្សាន្ដ
វីរៈនិច្ច បង្ហោះរូបជាមួយតារារ៉េប G-Devith និង វណ្ណដា សរសេរសារបង្កប់អត្ថន័យជ្រៅ
ដូចដែលយើងដឹងស្រាប់ហើយថា តារាចម្រៀងរ៉េបដ៏ល្បីល្បាញ២រូប លោក G-Devith និង លោក វណ្ណដា កំពុងតែមានជម្លោះផ្ទុះឡើងសារជាថ្មី ធ្វើឲ្យមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាបែងចែកបក្សពួករបស់អ្នកគាំទ្រជា២ក្រុម។ យ៉ាងណាមិញ តារារ៉េបទាំង២ដួង សុទ្ធតែមានសមត្ថភាពខ្លាំងរៀងៗខ្លួន ជាគ្រាប់ពេជ្ររបស់កម្ពុជាមិនអាចប្រកែកបាន។

បើទោះបីជាមានការបែកចែកបក្សពួកខាង G-Devith និង ខាង វណ្ណដា ក្ដី នៅក្នុងចង្កោមសិល្បៈគឺគេមានការទទួលស្គាល់សមត្ថភាព និងប្រជាប្រិយភាពរបស់អ្នកទាំងពីរ។ ជាមួយគ្នានេះដែរ តារាចម្រៀងស្រី អ្នកនាង វីរៈនិច្ច បានបង្ហោះរូបភាពជាមួយតារារ៉េបទាំង២ដួងនេះ ព្រមជាមួយនឹងការសរសេរសារគាំទ្រ ដោយមិនរើសយកខាងណាមួយនោះទេ។

នៅក្នុងនោះ វីរៈនិច្ច បានសរសេរថា “តន្ត្រីធ្វើឲ្យយើងមានទំនាក់ទំនង ប៉ុន្ដែក្ដីស្រឡាញ់ និងក្ដីគោរពធ្វើឲ្យយើងកាន់តែខ្លាំងឡើង។ ចែករំលែកឆាកតន្ត្រីជាមួយសិល្បករដ៏អស្ចារ្យទាំង២នាក់ វណ្ណដា និង G-Devith រំលឹកខ្ញុំឲ្យដឹងថា ពួកយើងមិនមែនត្រឹមតែជាអ្នកសម្ដែងលើឆាកនោះទេ ពួកយើងជាគ្រួសារតែមួយ”។

ជាពិសេស ក្នុងអត្ថន័យនេះ តារាស្រី វីរៈនិច្ច ចង់បង្ហាញឲ្យឃើញអំពីការគាំទ្ររបស់ខ្លួនទៅកាន់តារាចម្រៀងរ៉េបទាំង២នាក់ ហើយក៏ចង់ក្រើនរំលឹកដែរថា ពួកយើងសុទ្ធសឹងតែជាសិល្បករដូចគ្នា រួមឆាកជាមួយគ្នា មិនមានបែងចែកបក្សពួកនោះទេ សូមអ្នកគាំទ្រពិចារណាតាមការគួរ៕
ប្រភព៖ Virak Nich



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៥ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល