Connect with us

កីឡា

សារមន្ទីរថ្មីរបស់ Ronaldo នៅហុងកុងនឹងបើកដំណើរ​ខែកក្កដា

បានផុស

នៅ

សារមន្ទីរ CR7 តំណាងឲ្យកំពូលតារាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo ស្ថិត​នៅ​​មជ្ឈមណ្ឌលផ្សារទំនើប K11 Musea ក្នុង​ខណ្ឌ​ Tsim Sha Tsui ទីក្រុងហុងកុង ​គ្រោង​នឹង​បើក​ជា​ផ្លូវ​ការ​នា​ខែ​កក្កដា​ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំបុត្រចូលរួមទស្សនាសារមន្ទីររបស់ Ronaldo នៅហុងកុងនឹងចាប់ផ្ដើមដាក់លក់នៅថ្ងៃទី៥ ខែកុម្ភៈ​​ ដែល​ជាថ្ងៃកំណើតរបស់​កីឡាករឈាន​ចូល​វ័យ​៤០​ឆ្នាំ។ សំបុត្រ Early Bird​ និង VIP នឹងមានលក់នៅកាលបរិច្ឆេទ ខណៈ​សំបុត្រ​ទូទៅនឹងដាក់លក់នៅថ្ងៃទី២៤ ខែកុម្ភៈ វេលាម៉ោង១១ព្រឹក តាមរយៈប្រព័ន្ធអនឡាញ Klook និង Ctrip ក៏ដូចជាគេហទំព័រផ្លូវការរបស់ K11។ នេះបើយោងតាមកាសែត South China Morning Post បានរាយការណ៍។

សំបុត្រចូលទស្សនាទូទៅមានតម្លៃ១៨០ដុល្លារហុងកុង (ប្រមាណ២៣ដុល្លារអាមេរិក) សម្រាប់មនុស្សពេញវ័យ និងតម្លៃ​១៩​ដុល្លារអាមេរិក សម្រាប់កុមារ និងមនុស្សចាស់ ជាមួយនឹងការបញ្ចុះតម្លៃ១០%។

សារមន្ទីរក៏នឹងផ្តល់ជូននូវសំបុត្រ VIP ជាច្រើនកម្រិតផងដែរ ដែលត្រូវបានគេរំពឹងថានឹងរួមបញ្ចូលអត្ថប្រយោជន៍ផ្តាច់មុខដូចជារួមមានទំនិញដែលមានកំណត់ ដំណើរទេសចរណ៍ និងការចូលទៅកាន់តំបន់ពិសេសនៅក្នុងសារមន្ទីរ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម