Connect with us

ជីវិតកម្សាន្ដ

ឆ្លងកាត់សិល្បៈ ៣០ ឆ្នាំ យ៉ែម សំអូន បង្ហើបថា លោកនៅតែរក្សាតម្លៃទីផ្សារដូចដើម អត់ផ្លាស់ប្ដូរទេ

បានផុស

នៅ

តារា​ចម្រៀង​ជើងចាស់​ដែល​រក្សា​បាន​ទីផ្សារ​សិល្បៈ លោក យ៉ែម សំអូន គិត​មក​ទល់​បច្ចុប្បន្ន​បាន​ចាប់​អាជីព​សិល្បៈ​មាន​រយៈពេល​ប្រមាណ ៣០ ឆ្នាំ​ហើយ ហើយ​បើ​ប្រៀបធៀប​អ្នក​សិល្បៈ​រួម​ជំនាន់ លោក​នៅតែ​មាន​ទឹកដម​សំនៀង​ខ្លាំង មិន​ចាញ់​មិត្ត​រួម​ជំនាន់​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុង​ពេល​ចូល​វិថី​សិល្បៈ ៣០ ឆ្នាំ មកនេះ លោក យ៉ែម សំអូន បាន​អះអាង​ថា មក​ដល់​សព្វថ្ងៃ គឺ​លោក​នៅតែ​រក្សា​តម្លៃ​ទីផ្សារ​ដូចដើម អត់​មាន​ផ្លាស់ប្ដូរ​ទេ។ កត្តា​នេះ ទើប​ជំរុញ​ឲ្យ​តារា​ប្រុស​ជើង​ចាស់​រូបនេះ អាច​ឆក់​បាន​ឱកាស​ច្រើន​សម្រាប់​ទីផ្សារ​ចម្រៀង និង​អាជីព​តន្ត្រី​សម័យ​ផ្ទាល់ខ្លួន។

លោក យ៉ែម សំអូន បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ប្រកួតប្រជែង តែ​ថោក​គេ​ប្រើ​ច្រើន​ហើយ ព្រោះ​អ្នក​ដែល​ប្រឹង​ប្រកួត​នោះ​សមត្ថភាព​បាន​ត្រឹមតែ​ដូរ​អាហារ​បី​ពេល​របស់​គាត់​តែប៉ុណ្ណោះ ថោក​គឺ​ដាច់ខាត​មិន​អាច​ថ្លៃ​ឡើយ តម្លៃ​គឺ​បាន​ត្រឹម​សម្រាប់​អ្នក​មិន​សូវ​ថ្លៃ​ប្រើ​ប៉ុណ្ណោះ សាកល្បង​សួរ​ពី​តម្លៃ​លោក​លេង​សិន​ក៏បាន។

តារា​ចម្រៀង លោក យ៉ែម សំអូន បាន​និយាយ​ទៀត​ថា “ខ្ញុំ យ៉ែម សំអូន រាល់ថ្ងៃ​មិន​បាច់​រវល់​ច្រើន​អួត​គ្នា​ឲ្យ​ឃើញ​តែ​រវល់​ក៏បាន ប៉ុន្តែ ៣០ ឆ្នាំ​ហើយ​នៅ​ក្នុង​វិស័យ​នេះ​របស់ខ្ញុំ គឺ​នៅតែ​រក្សា​តម្លៃ គឺ​ទីផ្សារ​នៅ​ដូចដើម​ដដែល អត់​ផ្លាស់ប្ដូរ​ទេ តម្លៃ នៃ​សមត្ថភាព”។

តាម​ការ​កត់សម្គាល់​តារា​ចម្រៀង​លោក យ៉ែម សំអូន បច្ចុប្បន្ន​ហាក់​មាន​ការ​មមាញឹក​ខ្លាំង​លើ​អាជីព​សិល្បៈ ជាពិសេស​មុខរបរ​រកស៊ី​ផ្ទាល់ខ្លួន ព្រោះថា​លោក​មាន​ក្រុម​តន្ត្រីសម័យ​ផ្ទាល់ខ្លួន និង​ទទួល​បាន​ការ​គាំទ្រ​ជា​បន្ត​បន្ទាប់ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន។ កត្តា​នេះ​ហើយ​ទើប​ជំរុញ​ឲ្យ​តារា​ប្រុស​រូប​នេះ កាន់តែ​មាន​ជីវភាព​ធូរធារ និង​ហ៊ឺហា មិន​ចាញ់​មិត្តភ័ក្ដិ​រួម​ជំនាន់​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម