កីឡា
Arteta ពេញចិត្តខ្លាំងទម្រង់លេងកីឡាករវ័យ១៧ឆ្នាំ Nwaneri
គ្រូបង្វឹកក្លិប Arsenal លោក Mikel Arteta ពេញចិត្តទម្រង់លេងរបស់ខ្សែបម្រើ Ethan Nwaneri យ៉ាងខ្លាំងបន្ទាប់ពីកីឡាករវ័យ១៧ឆ្នាំរូបនេះ រកជ័យជម្នះជូនក្រុម ហើយទទួលបានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ក្របខ័ណ្ឌ Champions League។

កីឡាករ Nwaneri ដែលបានចូលរួមជាមួយ Arsenal តាំងពីអាយុ៨ឆ្នាំ ត្រូវបានអ្នកគាំទ្រ ចាប់អារម្មណ៍កាន់តែខ្លាំងក្រោយគ្រូបង្វឹកដាក់ឲ្យលេងជំនួយតំណែងរបស់កីឡាករ Bukayo Saka ដែលរងរបួសសរសៃពួរកាលពីចុងខែធ្នូ។
ខ្សែបម្រើវ័យក្មេងនេះជាតួអង្គសំខាន់ជួយឲ្យក្លិប Arsenal យកឈ្នះក្លិប Girona ក្នុងលទ្ធផល ២-១។ គ្រាប់បាល់ជ័យជម្នះកើតឡើងពីការស៊ុតបញ្ចូលទីរបស់កីឡាករ Nwaneri នៅនាទី៤២ ក្នុងការប្រកួតនៅកីឡដ្ឋាន Estadi Montilivi ហើយនោះក៏ជាគ្រាប់បាល់ដំបូងរបស់គេ ក្នុងពានរង្វាន់ UEFA Champions League។ ក្រោយបញ្ចប់ការប្រកួត រូបគេក៏បានឈ្នះពានរង្វាន់កីឡាករល្អប្រចាំការប្រកួត។

លោក Mikel Arteta បាននិយាយថា ៖«គាត់មានភាពប្រជែងខ្លាំងណាស់ ពេលគាត់បានបាល់ ហើយមានទំនុកចិត្តខ្លាំង។ មុនពេលគាត់ចង់ធ្វើសកម្មភាពអ្វីមួយ គឺសម្រេចចិត្តបានត្រឹមត្រូវ តាមអ្វីដែលគាត់ចង់បាន។ គាត់មានសមត្ថភាពបញ្ចប់ទីគ្រប់ជ្រុង»។
ការប្រកួតបន្ទាប់ Arsenal បន្ទាប់ ត្រូវទទួលក្រុមលេខ៤ Manchester City ក្នុងពានរង្វាន់ Premier League នៅថ្ងៃអាទិត្យ។ បច្ចុប្បន្នក្រុមរបស់លោក Arteta ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ នៅលីគកំពូលអង់គ្លេស ដោយតាមពីក្រោយក្រុមលេខ១ Liverpool ចំនួន៦ពិន្ទុ ខណៈក្រុមហង្សក្រហមសល់មួយប្រកួតទៀតក្នុងដៃ៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


