Connect with us

ជីវិតកម្សាន្ដ

មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត

បានផុស

នៅ

ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមបានប្រទះឃើញរូបភាពរបស់ Justin Bieber នៅក្នុងអ៉ិនធើណែត ដែលបង្ហាញរូបរាងគួរឲ្យព្រួយបារម្ភ ខណៈតារាប្រុសរូបនេះ តែងតែត្រូវបានគេទាញមកពាក់ព័ន្ធជាមួយសង្សារចាស់ ដែលជាតារាស្រី Selena Gomez បើទោះបីជាពួកគេមានគូស្នេហ៍រៀងខ្លួនហើយក៏ដោយ។

តាមរយៈរូបភាពទាំងនោះ គេបានសង្កេតឃើញថា Justin Bieber ស្គមស្គាំងជាងមុនទៅទៀត មុខផតឃើញតែឆ្អឹង ចំណែកឯ ការស្លៀកពាក់វិញក៏មើលទៅឃើញខោអាវធំជាងខ្លួន។ មិនតែប៉ុណ្ណោះ មើលទៅលើទឹកមុខវិញ គឺមុខមាំ ជ្រួញចិញ្ចើម ហាក់បីដូចជា Justin កំពុងតែស្ត្រេសរឿងអ្វីម៉្យាងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ អ្នកគាំទ្របង្ហាញក្ដីបារម្ភទៅលើសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់តារាចម្រៀងប្រុសរូបនេះ ដោយលោកបង្ហាញសភាពបែបនេះ ប្រៀបដូចជាមានរឿងអ្វីមួយកើតឡើងចំពោះលោកអញ្ចឹងដែរ។ មតិនៅក្នុងបណ្ដាញសង្គម អ្នកខ្លះទៀតក៏និយាយថា Justin ប្រហែលជាជក់ថ្នាំទៀតហើយ បើមើលទៅតាមស្ថានភាពផ្លូវចិត្ត និងស្ថានភាពរូបរាងរបស់លោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម