ព័ត៌មានអន្ដរជាតិ
ប្រជាជនហ្គាហ្សារងភាពវេទនាខ្លាំង ខណៈអាកាសធាតុចុះត្រជាក់ខ្លាំង លាយឡំដោយព្យុះ
ប្រជាជនប៉ាឡេស្ទីនដែលភៀសខ្លួននិងស្ថិតក្នុងជំរំតង់បណ្តោះអាសន្ន កំពុងរងទុកក្ខវេទនាបន្ថែមទៀតដោយសារខ្យល់បក់បោកខ្លាំង និងភ្លៀងលាយឡំដោយព្យុះបានវាយប្រហារតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៧ខែកុម្ភៈនេះ។

ខ្យល់បក់ខ្លាំង ភ្លៀង និងរដូវរងាកំពុងបន្ថែមការរងទុក្ខវេទនាដល់ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់នៅហ្គាហ្សា ខណៈគ្រួសាររាប់ពាន់នាក់រស់នៅក្នុងតង់ដែលធ្លុះធ្លាយ បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានបំផ្លាញនៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។
ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់បានត្រឡប់ទៅតំបន់ហ្គាហ្សាភាគខាងជើងវិញ ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីខែមុន ដោយបានផ្អាកការវាយលុក ក្រោយសង្គ្រាមរយៈពេល១៥ខែរបស់អ៊ីស្រាអែលលើទឹកដីនេះ ប៉ុន្តែមនុស្សភាគច្រើនបានរកឃើញផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងខ្លាំងដែលមិនអាចស្នាក់នៅបាន។ ចាប់តាំងពីពេលនោះមក ក្រុមគ្រួសារទាំងនោះបានតស៊ូស្វែងរកទីជំរកបណ្ដោះអាសន្ន។
អ្នកនាំពាក្យរបស់សាលាក្រុងហ្គាហ្សាបានប្រាប់ Al Jazeera ថាទីក្រុងនេះមិនមានធនធានគ្រប់គ្រាន់ដើម្បីជួយ ជនភៀសខ្លួនចំពេលមានព្យុះនោះទេ ខណៈទឹកស្អុយ និងទឹកភ្លៀងបានហូរចូលតង់ និងជម្រករាប់រយ។ ការផ្គត់ផ្គង់មូលដ្ឋានដូចជាសម្លៀកបំពាក់ក្រាស់ៗក៏មិនសូវមានដែរ ដែលធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។
ប្រជាជននៅទីនេះមិនត្រឹមតែខ្វះទីជំរកប៉ុណ្ណោះទេ ថែមទាំងសម្ភារៈចាំបាច់បំផុត ដែលផ្តល់ភាពកក់ក្តៅ និងការការពារដល់ពួកគេពីលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ទាំងនេះ។

នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនកាលពីថ្ងៃពុធ ការិយាល័យកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ជាមួយនឹងមនុស្សជាង៥០ម៉ឺននាក់ដែលត្រឡប់ទៅតំបន់ហ្គាហ្សាភាគខាងជើងវិញ កំពុងត្រូវការអាហារ ទឹក តង់។ ទោះបីជាមានការបង្កើនការផ្តល់ជំនួយមនុស្សធម៌ចាប់តាំងពីបទឈប់បាញ់បានធ្វើឡើងនៅថ្ងៃទី ១៩ខែមករាក៏ដោយ ជំនួយជំរកនៅមានកម្រិតនៅឡើយ។
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងនៅអង្គការយូនីសេហ្វ ដែលជាទីភ្នាក់ងារសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ បាននិយាយថា ស្ថានភាពនេះគឺមានគ្រោះថ្នាក់ជាពិសេសសម្រាប់កុមារ ខណៈកុមារមួយចំនួននៅហ្គាហ្សាបានស្លាប់ដោយសារការថយចុះកម្តៅ ដោយសារគ្រួសារពួកគេមិនមានអ្វីដើម្បីការពារកូនៗពីភាពត្រជាក់នោះទេ ដូចជាការខ្វះសម្លៀកបំពាក់ក្រាស់ៗសម្រាប់កូនៗ និងមានកុមារជាច្រើនដែលគ្មានស្បែកជើង។
សង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង៦១៧០០នាក់ក្នុងនោះមានកុមារជាង១៧៤០០នាក់។ បន្ទាប់ពីមានបទឈប់បាញ់ប្រជាជនជាច្រើនដែលបានភៀសខ្លួនបានត្រឡប់ទៅកាន់ផ្ទះវិញ ប៉ុន្តែអ្វីៗគ្រប់ត្រូវបានបំផ្លាញស្ទើរគ្មានសល់។
ពាក់ព័ន្ធបញ្ហានេះលោកត្រាំបានស្នើរកាន់កាប់តំបន់ហ្គាហ្សាបណ្ដោះអាសន្នដើម្បីធ្វើការសាងសង់ឡើងវិញដែលតម្រូវឲ្យប្រជាជានប៉ាឡេស្ទីនផ្លាស់ទៅនៅកន្លែងផ្សែង តែត្រូវបានច្រានចោលដោយអង្គការប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាស អាជ្ញាធរប៉ាឡេស្ទីន និងអង្គការរំដោះប៉ាឡេស្ទីន ហើយត្រូវបានរិះគន់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ផងដែរ៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ