ព័ត៌មានអន្ដរជាតិ
ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន
ទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិនបានបង្ហាញកាលពីថ្ងៃសុក្រថា ការលក់រថយន្តអគ្គិសនីដែលផលិតនៅចិន របស់ក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla បានធ្លាក់ចុះ ១១,៥ ភាគរយ មកត្រឹម ៦៣ ២៣៨ គ្រឿង កាលពីខែមករា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការធ្លាក់ចុះនេះ កើតឡើងខណៈដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានកត់ត្រាពីកំណើននៃការលក់រថយន្តរបស់ខ្លួន ៤៧,៥ ភាគរយ នៅខែមករា ជាមួយនឹងការលក់រថយន្តអគ្គិសនីសុទ្ធ និងកូនកាត់ ប្រមាណ ២៩៦ ៤៤៦ គ្រឿង។
គេមើលឃើញថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Tesla នៅចិន បានធ្លាក់ចុះដោយសារតែការប្រកួតប្រជែងខ្លាំង ខណៈពេលដែលការបញ្ចុះតម្លៃ និងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ បានកាត់បន្ថយប្រាក់ចំណេញនៅត្រីមាសទី ៤ ចុងឆ្នាំមុន របស់ក្រុមហ៊ុន។
ការលក់់ធ្លាក់ចុះជាគំហុកនៅខែមករា ក៏ត្រូវបានកត់ត្រានៅសហភាពអឺរ៉ុបផងដែរ ដោយខ្លះទាញភ្ជាប់ការណ៍នេះទៅនឹងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដែលមិនគាំទ្រលើអាកប្បកិរិយាគោរពណាហ្ស៊ីរបស់លោក អេឡុន ម៉ាសក៍ ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla នៅពេលលោកចូលរួមពិធីស្បថកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន