ព័ត៌មានជាតិ
អភិបាលខេត្តកំពតចុះពិនិត្យស្ថានភាពស្ពានដែកបាឡេទ្រុឌទ្រោម ក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យស្ថានភាពស្ពានដែកបាឡេ ដែលមានសភាពទ្រុឌទ្រោម ត្រូវជួសជុលបន្ទាន់ ស្ថិតនៅក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ដោយមានការអមដំណើរពី លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុកទឹកឈូ មេឃុំ និងមន្ត្រីជំនាញ។

ស្ពានដែកបាឡេនេះ (ស្ពានចិន) មានបណ្តោយ៤២ម៉ែត្រ ទទឹង៧ម៉ែត្រ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០០៧ ដោយក្រុមហ៊ុនម៉ៅការសាង់សាងវារីអគ្គិសនី តភ្ជាប់ឃុំម៉ាក់ប្រាង្គ និងឃុំកំពង់គ្រែង សម្រាប់បម្រើការងារដឹកជញ្ជូនសាងសង់ទំនប់វារីអគ្គិសនីកំចាយ និងសម្រាប់ការចរាចររបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ក្រោយការងារសាងសង់វារីអគ្គិសនីចប់ បានប្រគល់ឲ្យអាជ្ញាធរ ជាអ្នកគ្រប់គ្រង ជួសជុល ថែទាំ ប្រើប្រាស់ជាសាធារណៈ។

បន្ទាប់ពីបានចុះពិនិត្យស្ពាននេះ ឃើញថាមានសភាពទ្រុឌទ្រោមខ្លាំង ឯកឧត្តម ជាវ តាយ បានឲ្យមន្ទីរជំនាញ និងរដ្ឋបាលស្រុកទឹកឈូ សិក្សាជាបន្ទាន់ឲ្យសមស្របតាមបទដ្ឋានបច្ចេកទេស ដោយផ្តោតសំខាន់ទៅលើគ្រឿងបង្គុំស្ពានផ្នែកខាងលើ ដែលជាចំណុចសំខាន់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ទៅស្រែចំការ ក៏ដូចជាការដឹកជញ្ជូនកសិផល និង រថយន្តដឹកជញ្ជូន ប្រភេទធំនិងតូចផ្សេងៗយ៉ាងច្រើនទៀតជារៀងរាល់ថ្ងៃផងដែរ៕

អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


