Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

បានផុស

នៅ

លើកនេះប្រមុខអង្គការណាតូ លោក ម៉ាក រូតេ បានចេញមុខប្រើពាក្យធ្ងន់ៗ ដោយព្រមានខ្លាំងៗទៅលោក ពូទីន ថា ប្រទេសរុស្ស៊ីនឹងខ្ទេច បើហ៊ានតែប៉ះរដ្ឋជាសមាជិករបស់ខ្លួនណាមួយនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រមុខអង្គការណាតូ លោក ម៉ាក រូតេ (រូបថត៖ Reuters)

លោក រូតេ បានព្រមានបែបនេះ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែល នៃប្រទេសបែលសហ្ស៊ិក កាលពីថ្ងៃពុធទី១២ខែកុម្ភៈឆ្នាំ២០២៥ ដោយក្នុងអំឡុងពេលនោះ ប្រមុខណាតូបញ្ជាក់ច្បាស់ៗថា ឥឡូវនេះ បើលោកពូទីន ហ៊ានវាយណាតូមែន ណាតូនឹងតបតទៅវិញ។ ច្បាស់ណាស់រុស្ស៊ីនឹងខ្ទេច ហើយពូទីននឹងចាញ់ បើចង់ដឹងសាកមើលទៅ!

ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានោះ លោករូតេបានជំរុញឲ្យសមាជិកខ្លួនទាំងអស់ បង្កើនការចំណាយបន្ថែមលើកញ្ចប់ការពារជាតិ ដើម្បីត្រៀមខ្លួនឲ្យបានល្អប្រសើរសម្រាប់រយៈពេល៤ទៅ៥ឆ្នាំខាងមុខ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)

លោកបន្តថា «វាអាចថាជារឿងពិបាកដែលសមាជិកទាំងឡាយត្រូវបង្កើនការចំណាយឲ្យលើស២%ដូចការសន្យា។ យ៉ាងណា សូមមើលទៅលោកខាងលិច ពួកគេមានរោងចក្រផលិតសព្វាវុធខ្លាំងប៉ុណ្ណឹងហើយ ក៏នៅមិនទាន់ផលិតទាន់តម្រូវការផង»។

ការព្រមានរបស់លោករូតេ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចារកម្មដាណឺម៉ាក (DDIS) ចេញរបាយការណ៍យ៉ាងភ្ញាក់ផ្អើលថា រុស្ស៊ីកំពុងត្រៀមធ្វើសង្គ្រាមទ្រង់ទ្រាយធំនៅអឺរ៉ុបក្នុងរយៈពេល៥ឆ្នាំទៀត ពេលណាដែលទីក្រុងមូស្គូ មើលឃើញថា អង្គការណាតូ ចុះខ្សោយហើយនោះ។

ទ័ពណាតូ (រូបថត៖ Reuters)

ក្នុងរបាយការណ៍ចេញកាលពីថ្ងៃអង្គារទី១១ខែកុម្ភៈឆ្នាំ២០២៥, រុស្ស៊ីទំនងជាធ្វើសង្គ្រាមជាមួយប្រទេសជាសមាជិកណាមួយចំនួន១ ឬច្រើនជាងនេះ នៅពេលវាយតម្លៃឃើញថា យោធាប្រទេសនោះចុះខ្សោយនិងមានការបែកបាក់នយោបាយផ្ទៃក្នុង។ ម្យ៉ាងទៀត រុស្ស៊ីអាចឆ្លៀតឱកាសធ្វើសកម្មភាព នៅពេលមានជំនឿចិត្តថា សហរដ្ឋអាមេរិក លែងសូវខ្វាយខ្វល់ជាមួយណាតូ។

ប៉ុន្មានឆ្នាំមកនេះ មន្ត្រីជាន់ខ្ពស់មកពីរដ្ឋជាសមាជិកណាតូ បានចង្អុលចំៗថា រុស្ស៊ីកំពុងកាន់កាប់ផែនការឈ្លានពានប្លុកយោធាមួយនេះ ប៉ុន្តែត្រូវបានលោក ពូទីន បដិសេធថា «សមហេតុសមផល» និងចោទថា គ្រាន់ជាលេសដើម្បីបង្ហាញបង្កើនការចំណាយយោធាប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម