ព័ត៌មានជាតិ
មេធានារ៉ាប់រង ៖ដង់ស៊ីតេនៃវិស័យធានារ៉ាប់រងនៅកម្ពុជានៅមានកម្រិតទាប ធៀបជាមួយបណ្តាប្រទេសតំបន់ និងសកលលោក

អគ្គនាយកនៃ និយ័តករធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ បានថ្លែង ការយល់ដឹងរបស់ពលរដ្ឋអំពីសារៈប្រយោជន៍នៃវិស័យធនារ៉ាប់រងនៅមានកម្រិតនៅឡើយ ខណៈដង់ស៊ីតេធានារ៉ាប់រងមានតែ ២២ ដុល្លារអាមេរិក ក្នុងមនុស្សមួយនាក់ដែលអត្រានេះនៅទាប បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនានានៅក្នុងតំបន់ និងសកលលោក។

ថ្លែងនៅក្នុងអង្គសិក្ខាសាលាមួយ ស្ដីពីការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង នៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបរិវេណសណ្ឋាគារស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបង លោក ប៊ូ ច័ន្ទភីរូថាការរៀបចំជាសិក្ខាសាលា នៅពេលនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង របស់ផលិតផលធានារ៉ាប់រងផ្ទាល់។ លោកថា វិស័យធានារ៉ាប់រងគឺជាវិស័យហិរញ្ញវត្ថុ មិនមែនធនាគារនិងមានតួនាទីសំខាន់ក្នុងការគ្រប់គ្រង វិស័យសន្តិសុខ សង្គម និងសេដ្ឋកិច្ចជាតិ។
លោកបានថ្លែងពន្យល់ថា កាលពីឆ្នាំ ២០២១ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ លើយន្តការស្ថាប័នដោយបង្កើតនិយ័តករគ្នារ៉ាប់រងកម្ពុជា នៃអាជ្ញាធរ សេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលមានតួនាទីជាសេនាធិការឲ្យរាជរដ្ឋាភិបាល ។ ទន្ទឹមនឹងនោះនិយ័តករធានារ៉ាប់រងកម្ពុជាក៏បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០ ដើម្បីកំណត់ផែនទីចង្អុលផ្លូវសម្រាប់អភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជាក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។

លោក ប៊ូ ច័ន្ទភីរូ បានថ្លែងបញ្ចាក់ថា៖« ជាក់ស្ដែងនៅថ្ងៃនេះនិយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ ផលិតផលធានារ៉ាប់រងទូទៅ ដើម្បីចែករំលែកចំណេះដឹង និងបញ្ជ្រាបការយល់ដឹង ពីអត្ថប្រយោជន៍ផលិតផលធានារ៉ាប់រងទូទៅ»។
លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា ជាគន្លឹះខ្លះៗ ដោយបានលើកឡើងអំពីភូមិសាស្ត្រនៃទឹកដីខេត្តបាត់ដំបង ដែលអំណោយផលពីធម្មជាតិ ទាំងវិស័យកសិកម្ម ទាំងវិស័យឧស្សាហកម្ម ក៏ដូចជាវិស័យទេសចរណ៍ ដែលធ្វើឲ្យខេត្តបាត់ដំបង មានឈ្មោះបោះសំឡេងតាំងពីសម័យដើមរៀងមក ពិសេសគឺអាកាសធាតុ ដែលធ្វើឲ្យវិស័យកសិកម្មមានការរីកចម្រើន ។
បើតាមលោក ប៊ូ ច័ន្ទភីរូ កំណើនទីផ្សារធានារ៉ាប់រងកម្ពុជាប្រចាំឆ្នាំ ជាមធ្យមកើនឡើង ២០% បច្ចុប្បន្នទីផ្សារធានារ៉ាប់រងបានកើនឡើងប្រមាណ ៣៧០ លាន ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


