ព័ត៌មានអន្ដរជាតិ
ថ្ងៃអាទិត្យនេះ ទឹកជំនន់វាយប្រហារក្រុងស៊ីដនី ជម្លៀសប្រជាជនរាប់ពាន់នាក់
មនុស្សរាប់ពាន់នាក់នៅជាយក្រុងស៊ីដនី ត្រូវបានជម្លៀសចេញនៅថ្ងៃអាទិត្យនេះ ខណៈឆ្នេរខាងកើតប្រទេសអូស្ត្រាលីត្រូវបានវាយប្រហារដោយជំនន់ទឹកភ្លៀងយ៉ាងអាក្រក់។

សេវាកម្មគ្រាអាសន្នបានចេញបទបញ្ជាជម្លៀសប្រជាជននៅតំបន់ទំនាបជាច្រើននៅភាគពាយព្យរបស់ទីក្រុង មួយថ្ងៃបន្ទាប់ពីអាជ្ញាធរបានព្រមានពីទឹកជំនន់ដ៏អាក្រក់ដែលអាចគំរាមដល់អាយុជីវិតនៅរដ្ឋ New South Wales។
ប្រជាជនបានចាប់ផ្តើមប្រមូលផ្តុំទៅមណ្ឌលជម្លៀសរួចហើយនៅភាគខាងជើងទីក្រុងស៊ីដនី ខណៈភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍ បានធ្វើឲ្យប៉ះពាល់ដល់តំបន់ឆ្នេរសមុទ្រដ៏ធំនៅក្នុងរដូវក្តៅសើមខុសពីធម្មតា។
នៅ Taree ដែលរូបភាពទូរទស្សន៍ផ្សាយបង្ហាញពីផ្ទះមួយខ្នងបានអណ្តែតចុះតាមដងទន្លេ មនុស្សប្រហែលជា១៥០នាក់បានដេកមួយយប់នៅអគារមួយដែលពីមុនត្រូវបានប្រើសម្រាប់មនុស្សដែលជម្លៀសចេញពីភ្លើងឆេះព្រៃ។
នាយកប្រតិបត្តិក្លឹប Club Taree លោក Paul Allen បានពណ៌នាទឹកជំនន់ថាជា«គ្រោះមហន្តរាយមួយ»ដែលធ្វើឲ្យប្រជាជននៅក្នុងតំបន់បាត់បង់អ្វីគ្រប់យ៉ាង៕




ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


