ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលយល់ព្រមលើគម្រោងពន្យារពេលបទឈប់បាញ់ តែហាម៉ាសបដិសេធ
អ៊ីស្រាអែល នឹងអនុម័តសំណើរបស់បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក សម្រាប់បទឈប់បាញ់បណ្តោះអាសន្ននៅហ្គាហ្សា សម្រាប់ពិធីបុណ្យ Ramadan និងពិធីបុណ្យ Passover។ នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅព្រឹកថ្ងៃអាទិត្យទី២ខែមីនានេះ ប៉ុន្មានម៉ោងបន្ទាប់ពីដំណាក់កាលដំបូងនៃបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាពីមុនមក នឹងផុតកំណត់។

ការិយាល័យរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា នៅថ្ងៃដំបូងនៃសំណើរបស់លោក Steve Witkoff ចំណាប់ខ្មាំងពាក់កណ្តាលដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សាទាំងនៅរស់ និងស្លាប់ នឹងត្រូវបានដោះលែង ដោយបន្ថែមថា ចំណាប់ខ្មាំងដែលនៅសេសសល់ក៏នឹងត្រូវបានដោះលែងផងដែរ បន្ទាប់ពីបទឈប់បាញ់ជាអចិន្ត្រៃយ៍ត្រូវបានព្រមព្រៀង។
ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានបន្តថា លោក Witkoff បានធ្វើសំណើដើម្បីបន្តបទឈប់បាញ់បច្ចុប្បន្ន បន្ទាប់ពីដឹងថាត្រូវការពេលវេលាបន្ថែមទៀតសម្រាប់កិច្ចពិភាក្សាស្តីពីបទឈប់បាញ់ជាអចិន្ត្រៃយ៍។
អ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធហាម៉ាស លោក Hazem Qassem កាលពីព្រឹកថ្ងៃសៅរ៍ បានប្រាប់ថា ហាម៉ាសបានច្រានចោលការលើកឡើងរបស់អ៊ីស្រាអែល ក្នុងការបន្តដំណាក់កាលទីមួយនៃបទឈប់បាញ់។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ថា អ៊ីស្រាអែលនឹងធ្វើការចរចាភ្លាមៗលើផែនការរបស់លោក Witkoff បើក្រុមហាម៉ាសយល់ព្រម។
ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ ក៏បាននិយាយដែរថា៖ «យោងតាមកិច្ចព្រមព្រៀង អ៊ីស្រាអែលអាចត្រឡប់ទៅប្រយុទ្ធវិញបន្ទាប់ពីថ្ងៃទី៤២ បើខ្លួនមានអារម្មណ៍ថា ការចរចាគ្មានប្រសិទ្ធភាព» ដោយចោទប្រកាន់ក្រុមហាម៉ាសថាបានរំលោភលើកិច្ចព្រមព្រៀង។
កន្លងមក ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីបទបំពានលើកិច្ចព្រមព្រៀង។

អ៊ីស្រាអែល បានស្នើសុំពន្យារដំណាក់កាលទីមួយ ដោយមានលក្ខខណ្ឌលើការប្រគល់អ្នកទោសដែលនៅរស់ និងសាកសពមួយចំនួនជារៀងរាល់សប្តាហ៍។ យ៉ាងណាមិញ ក្រុមហាម៉ាសបានច្រានចោល និងទទូចឲ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះ ដើម្បីឈានចូលដល់ដំណាក់កាលទីពីរ និងកាតព្វកិច្ចអ៊ីស្រាអែលចំពោះអ្វីដែលបានព្រមព្រៀងគ្នាពីមុនកាលពីថ្ងៃទី១៩ខែមករា។
សូមបញ្ជាក់ថា ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងឈប់បាញ់ បានបញ្ឈប់ការប្រយុទ្ធគ្នារយៈពេល ១៥ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយមានការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល ៣៣នាក់ និងជនជាតិថៃ ៥នាក់ សម្រាប់អ្នកទោសនិងអ្នកជាប់ឃុំប៉ាឡេស្ទីនប្រហែល ២ ០០០នាក់។
ការពិភាក្សាអំពីបទឈប់បាញ់បាននិងកំពុងបន្ត ដែលថ្មីៗនេះធ្វើឡើងនៅទីក្រុងគែរ ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយទេ៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន