ព័ត៌មានអន្ដរជាតិ
វៀតណាមកត់ត្រាពីឱនភាពពាណិជ្ជកម្ម «កម្រ» នៅខែមុន
ទិន្នន័យពីរដ្ឋាភិបាលវៀតណាមបានបង្ហាញថា វៀតណាមបានកត់ត្រាពីឱនភាពពាណិជ្ជកម្មដ៏កម្រ កាលពីខែកុម្ភៈ ចំពេលដែលការនាំចូលកើនឡើង ខណៈអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនៅតែបន្តកើនឡើង ដែលធ្វើឱ្យហានិភ័យពីពន្ធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែមាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការិយាល័យស្ថិតិទូទៅរបស់វៀតណាម បាននិយាយថា វៀតណាមបានប្រកាសឱនភាពពាណិជ្ជកម្មចំនួន ១,៥៥ ប៊ីលានដុល្លារ នៅខែកុម្ភៈ ធៀបនឹងអតិរេកពាណិជ្ជកម្ម ៣,០២ ប៊ីលានដុល្លារ នៅខែមករា។ យោងតាមទិន្នន័យរបស់ GSO និងក្រុមហ៊ុនហិរញ្ញវត្ថុ London Stock Exchange Group នេះគឺជាឱនភាពពាណិជ្ជកម្មប្រចាំខែទី ៣ រាប់តាំងពីដើមឆ្នាំ ២០២៣។
GSO បាននិយាយថា ការនាំចេញនៅខែកុម្ភៈ បានកើនឡើង ២៥,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលវិញបានកើនឡើង ៤០ ភាគរយ ដោយសារតែកំណើននៃការនាំចូលផលិតផលទឹកដោះគោ យានយន្ត និងផលិតផលដែក។
យ៉ាងណាមិញ ក្នុងរយៈពេល ២ ខែដើមឆ្នាំនេះ GSO បានកត់ត្រាពីអតិរេកពាណិជ្ជកម្មចំនួន ១,៤៧ ប៊ីលានដុល្លារ។

គួរគូសបញ្ជាក់ថា វៀតណាមជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញដើម្បីជំរុញកំណើនសេដ្ឋកិច្ច ហើយពេលនេះ កំពុងប្រឈមមុខនឹងហានិភ័យពីជម្លោះពាណិជ្ជកម្មសកល រួមទាំងលទ្ធភាពនៃការដាក់ពន្ធរបស់សហរដ្ឋអាមេរិក ជុំវិញគោលនយោបាយកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ ត្រាំ។
ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៥ អតិរេកពាណិជ្ជកម្មរបស់វៀតណាមជាមួយសហរដ្ឋអាមេរិកបានកើនឡើងដល់ ១៧ ប៊ីលានដុល្លារ កើនឡើង ១៦,៣ ភាគរយ ធៀបនឹងឆ្នាំមុន ខណៈឱនភាពរបស់ប្រទេសនេះជាមួយចិនវិញ បានកើនឡើង ៣៦,៩ ភាគរយ ដល់ ១៥,៤ ប៊ីលានដុល្លារ។ សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ខណៈចិន គឺជាប្រទេសដែលនាំទំនិញចូលវៀតណាមច្រើនបំផុត។
កន្លងមក វៀតណាមបានបារម្ភពីលទ្ធភាពការដំឡើងពន្ធឆ្លើយតបពីរដ្ឋាភិបាលអាមេរិក ក៏ដូចជាលទ្ធភាពនៃពន្ធទូទៅដែលលោក ត្រាំ អាចដាក់ចំពោះប្រទេសដែលមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិក។ វៀតណាមក៏រងការចោទប្រកាន់ ថាធ្វើជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញចិនទៅអាមេរិកផងដែរ ដោយសារតែបរិមាណដ៏ច្រើននៃទំនិញកម្រិតមធ្យម ដែលប្រទេសនេះនាំចូលពីចិន៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


