ព័ត៌មានអន្ដរជាតិ
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ
មន្រ្តីរដ្ឋការអាមេរិកមួយចំនួន ដែលបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ ចាប់ផ្តើមស្តាយក្រោយហើយ ដោយសារតែគោលនយោបាយរបស់ប្រធានាធិបតីរូបនេះ ធ្វើឲ្យប៉ះពាល់ដល់ការងារ និងសហគមន៍របស់ពួកគេ។

ជាក់ស្តែង បើយោងតាមការចុះផ្សាយរបស់ ABC News កាលពីសប្តាហ៍មុន, លោក Gabriel D’Alatri ដែលជាអតីតទាហានម៉ារីនអាមេរិក គឺស្ថិតក្នុងចំណោមទាហានជើងចាស់ជាង ៦ ០០០នាក់ដែលត្រូវបានបណ្តេញចេញពីការងារ ក្រោមគម្រោង DOGE ដែលដឹកនាំដោយលោក ត្រាំ និង Elon Musk ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ។ លោក D’Alatri បានបោះឆ្នោតឲ្យលោក ត្រាំ ប៉ុន្តែឥឡូវគាត់ប្រាប់ថា គាត់ស្តាយក្រោយណាស់ ដោយសារតែគោលនយោបាយថ្មីនេះ។
នៅឯរដ្ឋ West Virginia, មន្រ្តីអាជ្ញាធររដ្ឋបាលហិរញ្ញវត្ថុ១២៥នាក់ ក៏ត្រូវបានបណ្តេញចេញផងដែរ។ ម្នាក់ក្នុងចំណោមនោះ គឺអ្នកនាង Jennifer Piggott ដែលធ្លាប់ជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់លោក ត្រាំ។ ពេលនេះ អ្នកនាងស្តាយក្រោយនិងខកចិត្តជាខ្លាំង ហើយបារម្ភថា គោលនយោបាយនេះ នឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋផ្សេងទៀត។

ម្នាក់ទៀតឈ្មោះ Nathan Hooven គឺជាអតីតទ័ពអាកាសដែលមានពិការភាព ខណៈគាត់ក៏ត្រូវបណ្តេញចេញពីការងារដែរ ហើយឥឡូវស្ទើរតែបាត់បង់ក្តីសង្ឃឹមអស់ទៅហើយ។
មិនមែនត្រឹមប៉ុណ្ណឹងឡើយ នៅមានអ្នកគាំទ្រលោក ត្រាំ ជាច្រើននាក់ទៀតដែលចាប់ផ្តើមស្តាយក្រោយចំពោះការបោះឆ្នោតឲ្យគាត់ ហើយមានអារម្មណ៍ថា ពួកគេត្រូវគេក្បត់ ខណៈឥឡូវកំពុងប្រឈមនឹងផលលំបាក ក្នុងការរកការងារធ្វើ។

សូមបញ្ជាក់ថា ចាប់តាំងពីស្បថចូលកាន់អំណាចសម្រាប់អាណត្តិទីពីរជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិកមក លោក ត្រាំ បាននាំទៅដល់ការផ្លាស់ប្តូរយ៉ាងខ្លាំងទាំងការកែទម្រង់នយោបាយក្នុងប្រទេសនិងបង្កភាពវឹកវរលើឆាកនយោបាយអន្តរជាតិ។
ក្នុងនោះ ការកាត់បន្ថយបុគ្គលិករដ្ឋគឺជាប្រធានបទដ៏ចម្រូងចម្រាសមួយក្នុងរដ្ឋបាលអាណត្តិនេះ។ យោងតាម Reuters, បុគ្គលិករដ្ឋប្រមាណ ៧៥ ០០០នាក់បានទទួលយកការលាលែងដោយស្ម័គ្រចិត្ត ហើយការបញ្ឈប់បុគ្គលិករដ្ឋគឺមានលើស ៨៤ ០០០នាក់គិតត្រឹមពាក់កណ្តាលខែកុម្ភៈ។
ការបញ្ឈប់បុគ្គលិករដ្ឋរបស់រដ្ឋបាលត្រាំ ក៏បង្កឲ្យមានការចេញតវ៉ានៅមុខសេតវិមានដ៏កម្រផងដែរ។ លើសពីនេះទៅទៀត ព្រឹទ្ធសមាជិកនៃគណបក្សប្រជាធិបតេយ្យជាច្រើនរូបក៏បានចាប់ផ្តើមធ្វើយុទ្ធនាការប្រឆាំងលោកត្រាំ រួចហើយដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ប្រកាសជួយទិញ Tesla មួយគ្រឿង ដើម្បីគាំទ្រលោក Musk ខណៈការលក់កំពុងធ្លាក់ចុះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


