Connect with us

ព័ត៌មានអន្ដរជាតិ

​Facebook នឹង​លុបវិដេអូផ្សាយផ្ទាល់ ​បន្ទាប់ពី ៣០ ថ្ងៃ នៅវៀតណាម

បានផុស

នៅ

វេទិកា​បណ្ដាញសង្គម Facebook គ្រោងនឹងចាប់ផ្តើមលុបវិដេអូឡាយ (ផ្សាយផ្ទាល់) លើស​ពី ៣០ ថ្ងៃ ក្នុងប្រទេស​វៀតណាម​ ចាប់ពីខែមិថុនា ឬកក្កដា តទៅ ​ហើយ​​បានជំរុញឱ្យអ្នកប្រើប្រាស់រក្សាទុកមាតិការបស់​ខ្លួន​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែត VnExpress។

​តាំងពីដើមខែ​នេះ​មក​ អ្នកប្រើប្រាស់ Facebook បានទទួលការជូនដំណឹងពីក្រុមហ៊ុន ដោយបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ៦ ខែមិថុនា វិដេអូផ្សាយផ្ទាល់នៅលើ Facebook ដែលនៅយូរ​ជាង ៣០​ ថ្ងៃ នឹងត្រូវដកចេញ»។ អ្នកប្រើប្រាស់ខ្លះថា Facebook ទុកពេលរហូតដល់ខែកក្កដា។

វេទិកាបណ្ដាញ​សង្គមដដែល បានណែនាំអ្នកប្រើប្រាស់ឱ្យទាញយក ផ្ទេរ ឬបំប្លែងវិដេអូផ្សាយផ្ទាល់របស់ពួកគេទៅជា Reels ​ដើម្បី​រក្សា​ទុក​។ អ្នកប្រើប្រាស់អាចពន្យាពេលការលុបរហូតដល់ ៦ ខែ។ បន្ទាប់​ពី​រយៈពេល​នោះ ប្រសិនបើ​មិន​មាន​សកម្មភាព​ណា​មួយ​ទេ វិដេអូ​ផ្សាយ​បន្ត​ផ្ទាល់​ចាស់ៗរបស់​ពួកគេ ​នឹង​ត្រូវ​បាន​លុប​ចេញ​ជា​អចិន្ត្រៃយ៍។

គួរគូស​បញ្ជាក់ថា​ Facebook បានចាប់ផ្តើមអនុវត្តគោលការណ៍ «លុបចេញក្រោយ​ ៣០ ថ្ងៃ​» របស់ខ្លួននៅលើទំព័រផ្ទាល់ខ្លួន និងទំព័រអ្នកគាំទ្រ (fan pages) ក្នុងខែកុម្ភៈ។ ក្រុមហ៊ុន​បាននិយាយ​ក្នុងសេចក្តីប្រកាសថ្ងៃទី ១៨ ខែកុម្ភៈ ថា៖ «ដោយសារតែការចូល​មើលវិដេអូផ្សាយផ្ទាល់ភាគច្រើន កើតឡើងក្នុង​រយៈ​ពេលប៉ុន្មានសប្តាហ៍ដំបូងនៃការផ្សាយ យើង​នឹង​ធ្វើ​បច្ចុប្បន្នភាព​អំពីរយៈពេល ដែលវិដេអូផ្សាយ​ផ្ទាល់ អាច​រក្សាទុកបាន​នៅលើ Facebook»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម