ព័ត៌មានជាតិ
មណ្ឌលសុខភាពអូរជុំ ព្យាបាលជនគ្មានទីពឹងដោយមិនគិតប្រាក់ និងកំពុងទាក់ទាញជនជាតិដើមភាគតិចទៅព្យាបាលជំងឺ
មណ្ឌលសុខភាពអូរជុំ ស្ថិតនៅក្នុងឃុំ អូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើសេវាព្យាបាលសុខភាពបឋមនៅក្នុងមូលដ្ឋាន។ មណ្ឌលសុខភាពនេះ ស្ថិតក្នុងចំណោមមន្ទីរពេទ្យ៣ផ្សេងទៀតរបស់ស្រុកអូរ និងគ្របដណ្តប់លើការព្យាបាលជូនប្រជាពលរដ្ឋចំនួន៣ឃុំ គឺឃុំ អូរជុំ ឃុំ កាឡៃ និងឃុំ ល្អក់។

បច្ចុប្បន្ន មណ្ឌលសុខភាពអូរជុំមានបុគ្គលិកសុខាភិបាលចំនួន១០ នាក់។ នៅក្នុងមណ្ឌលសុខភាពនេះ សេវាព្យាបាលមានតម្លៃសមរម្យ បុគ្គលិកមានឥរិយាបថបទល្អ និងបរិស្ថានល្អ មានអនាម័យស្អាត និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់អ្នកជំងឺធ្វើដំណើរទៅទទួលសេវាថែទាំសុខភាព។ ជាការគួរកត់សំគាល់ ពីមួយថ្ងៃទៅមួយថ្ងៃ មានប្រជាពលរដ្ឋទៅពិនិត្យ និងសម្រាកព្យាបាលជំងឺជាប្រចាំ។
លោក សុំ តាវ ប្រធានមណ្ឌលសុខភាព អូរជុំ បានលើកឡើងថា រាល់ថ្ងៃមណ្ឌលសុខភាពរបស់លោកបានយកចិត្តទុកដាក់ទទួលបម្រើសេវាចំពោះអ្នកជំងឺប្រកបដោយសេចក្តីស្រឡាញ់ ក្តីមេត្តា ព្រមទាំងប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីកសាងទំនុកចិត្ត ភាពជឿជាក់ ជូនដល់ប្រជាពលរដ្ឋ ឈរលើគោលជំហរ គុណភាព ប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។ លោកបន្តទៀតថា សម្រាប់អ្នកដែលមកពិគ្រោះជំងឺ មានសម្ភាសន៍ និងទម្រង់សរសេរដៃ ចំណែកឯទម្រង់ទំនើបវិញ គឺនៅមណ្ឌលមានQR Code សម្រាប់ប្រជាពលរដ្ឋដែលទទួលសេវាកម្ម អាចវាយតម្លៃពីការទទួលសេវាកម្មរបស់មណ្ឌលសុខភាពដោយផ្ទាល់តែម្តង ហើយតាមរយៈការវាយតម្លៃ គឺមានការពេញចិត្តច្រើនពីជនជាតិដើមភាគតិច។ សារសំខាន់នៃការវាយតម្លៃQR Code នេះ ក៏ជាការឆ្លុះបញ្ជាំង ពីមន្ត្រីសុខាភិបាលផ្តល់សេវាជូនទៅពួកគាត់វិញតាមរយៈបានដឹងថា បុគ្គលិកខ្វះចំណុចណា និងត្រូវបំពេញបន្ថែមនៅចំណុចណា ទៅតាមការចង់បានរបស់អ្នកអ្នកជំងឺនីមួយៗ។ មណ្ឌលសុខភាពនេះ មានការផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោង ពេញមួយសប្តាហ៍ ដោយមិនបានគិតពីថ្ងៃសម្រាករបស់បុគ្គលិក ឬថ្ងៃបុណ្យទាននោះទេ។

ការប្រើប្រាស់ប័ណ្ណប.ស.ស និងមូលនិធិសមធម៌ ព្រមទាំងប័ណ្ណរងហានិភ័យ ទទួលបានសេវាព្យាបាលជូនគ្រប់គ្នាៗមិនមានការរើសអើងនោះទេ។ ចំពោះអ្នកកាន់ប័ណ្ណទាំងអស់នេះ អាចមកមណ្ឌលសុខភាពទទួលសេវាព្យាបាលបានគ្រប់ពេលវេលាទាំងអស់ ទៅតាមតម្រូវការ និងតាមភាពជាក់ស្តែង។ បើតាមប្រធានមណ្ឌលសុខភាពនេះ គឺជនជាតិដើមភាគតិច៨៥ % បានមកព្យាបាលជំងឺនៅមណ្ឌលសុខភាព អូរជុំ។ លើសពីនេះទៀត មណ្ឌលសុខភាពអូរជុំ ព្យាបាលជូនដោយមិនប្រាក់កម្រៃចំពោះព្រះសង្ឃ ជនពិការ ចាស់ជរាគ្មានទីពឹង សិស្សសាលា អ្នកជំងឺរ៉ាំរ៉ៃ ជំងឺរបេង ជំងឺគ្រុនចាញ់ មន្ត្រីចាស់ៗ និងមន្ត្រីសុខាភិបាលដែលចូលនិវត្តន៍។

លោក ខៃ មុត រស់នៅភូមិ ថារ៉ងជង ជាជនជាតិដើមភាគតិចគ្រឹង នៅពេលឈឺថ្កាត់ម្តងៗ គាត់ចូលចិត្តទៅសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពនេះ ពីព្រោះចូលពេញចិត្តទៅលើសេវារបស់គ្រូពេទ្យ ដែលតែងតែសួរនាំគាត់ជានិច្ច ដែលជាហេតុធ្វើឱ្យគាត់ មានភាពកក់ក្តៅក្នុងចិត្ត ដោយពុំមានការរើសអើងពូជសាសន៍ទេ។ ចំណែក អ្នកស្រី ឡាត់ ស្រីទូច រស់នៅភូមិអូរ ឃុំ អូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចគ្រឹង បានលើកឡើងថា គាត់មកទទួលសេវាព្យាបាលនៅមណ្ឌលសុខភាពតាំងពីក្មេងមកម្ល៉េះ រហូតដល់រៀបការហើយមានកូនទី១ ដល់កូនទី២។ គាត់ពិតជាពេញចិត្តមណ្ឌលសុខភាពនេះ ពីព្រោះអ្នកគ្រូពេទ្យធ្មប់យកចិត្តទុកគាត់ និងកូនរបស់គាត់៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


