ជីវិតកម្សាន្ដ
តារាកំប្លែង Jo Se Ho ឈប់តាមដាន Kim Soo Hyun លើ IG ភ្លាមៗ ចំពេលផ្ទុះរឿងអាស្រូវបន្តបន្ទាប់
តារាសម្ដែង Kim Soo Hyun នាពេលនេះកំពុងតែលង់ជ្រៅទៅក្នុងពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហាជាមួយអតីតតារាសម្ដែង Kim Sae Ron ប៉ុន្តែលោកបែរជាបដិសេធ។ ចំពេលមានភាពចម្រូងចម្រាស តារាកំប្លែង Jo Se Ho ស្រាប់តែ Unfollow នៅលើ Instagram របស់តារាប្រុសរូបនេះ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាសាធារណៈ។
គិតត្រឹមថ្ងៃទី ១២ ខែមីនា មហាជនជាច្រើនស្រាប់តែលែងឃើញ Jo Se Ho លែងតាមដាន Kim Soo Hyun នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទៀតហើយ។ ប៉ុន្តែមុនពេលរឿងទាំងនេះកើតឡើង កាលពីថ្មីៗនេះអ្នកទាំងពីរបានបង្កើតទំនាក់ទំនងតាមរយៈកម្មវិធីជាច្រើនរបស់ MBC ដែលមានចំណងជើងថា “Good Day” ដែលពួកគេបានបង្ហាញខ្លួនជាមួយនឹងក្រុម “88z” រួមមាន G-Dragon, Jung Hae In, Lee Soo Hyuk, Im Si Wan និង Hwang Kwang Hee ។ គួរកត់សម្គាល់ថា Jo Se Ho គឺជាមនុស្សតែម្នាក់គត់ក្នុងក្រុមដែលមិនបានតាមដាន Kim Soo Hyun ដូច្នេះ ទើបបង្កឲ្យមានការរំពឹងទុកអំពីជម្លោះឬបញ្ហាណាមួយត្រៀមននឹងកើតឡើង។
ជាពិសេស រឿងរ៉ាវដលកំពុងកើតឡើងនេះបាននាំឲ្យមានការពិភាក្សាតាមអ៊ីនធឺណិតអំពីថាតើ Jo Se Ho កំពុងឃ្លាតឆ្ងាយពី Kim Soo Hyun ដោយសារតែភាពចម្រូងចម្រាសដែលកំពុងបន្តលើអ៉ិនធើណេតឬយ៉ាងណា។ ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតប្រកែកថា ការឈានទៅដល់ការសន្និដ្ឋានដោយគ្មានភស្តុតាងច្បាស់លាស់ អាចជារឿងមិនសមហេតុផល និងជាការប៉ាន់ស្មានដែលមិនគួរឲ្យកើតមាននៅក្នុងអំឡុងពេលនេះឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖«Knock-Off» ភាពយន្តសម្ដែងដោយ Kim Soo Hyun ប្រឈមហានិភ័យ ខណៈរឿងអាស្រូវកំពុងផ្ទុះខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


