ព័ត៌មានអន្ដរជាតិ
មេណាតូ សរសើរ ត្រាំ ថាអាចបំបែកភាពជាប់គាំងនៅអ៊ុយក្រែន
ក្នុងកិច្ចប្រជុំនៅការិយាល័យរាងពងក្រពើកាលពីថ្ងៃទី១៣ខែមីនា អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានសរសើរប្រធានាធិបតីអាមេរិក លោក ដូណាល៉ ត្រាំ សម្រាប់តួនាទីសំខាន់របស់គាត់ក្នុងការជំរុញកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Rutte បាននិយាយទៅកាន់លោក ត្រាំ ថា៖ «អ្នកបានចាប់ផ្ដើមការសន្ទនាជាមួយរុស្ស៊ី និងកិច្ចចរចាដ៏ជោគជ័យនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយឥឡូវជាមួយអ៊ុយក្រែនថែមទៀត។ ខ្ញុំពិតជាចង់សរសើរអ្នកណាស់សម្រាប់រឿងទាំងនេះ»។
កិច្ចប្រជុំក៏បានលើកឡើងពីសារៈសំខាន់នៃការរក្សាភាពរឹងមាំ និងឯកភាពរបស់អង្គការណាតូផងដែរ។ លោក Rutte ថែមទាំងសរសើរលោក ត្រាំ ចំពោះការលើកទឹកចិត្តសមាជិកសម្ព័ន្ធមិត្តដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ ដោយបង្ហាញពីការប្តេជ្ញាចិត្តនាពេលថ្មីៗនេះរបស់ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ក្នុងការជំរុញថវិកាសន្តិសុខរបស់ពួកគេ។
លោក ត្រាំ បានសង្កត់ធ្ងន់លើភាពចាំបាច់របស់អង្គការណាតូ ដោយនិយាយថា៖ «អ្នកត្រូវតែរក្សាណាតូឲ្យរឹងមាំ»។ ទន្ទឹមនោះ លោកក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលអាមេរិកក្នុងអាណត្តិរបស់លោក សម្រាប់ការជំរុញឲ្យបណ្តាប្រទេសអ៊ឺរ៉ុបសម្រេចបាន និងលើសពីការប្តេជ្ញាចិត្តលើការចំណាយលើវិស័យការពារជាតិរបស់ពួកគេ ដែលដំបូងឡើយកំណត់នៅត្រឹម ២%នៃផលិតផលក្នុងស្រុកសរុប ហើយឥឡូវនេះបានស្នើឡើងដល់ ៥%ឯណោះ។
សូមបញ្ជាក់ថា ជំនួបរវាងប្រមុខណាតូ និងមេដឹកនាំអាមេរិក ធ្វើឡើងចំពេលដែលមានការពិភាក្សាកំពុងបន្តសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ លោក ត្រាំ បានសម្តែងសុទិដ្ឋិនិយមចំពោះឆន្ទៈរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ក្នុងការយល់ព្រមលើបទឈប់បាញ់ក្រោមលក្ខខណ្ឌមួយចំនួន ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកដំណោះស្រាយជម្លោះដោយសន្តិវិធី៕
ដោយ៖ ឈាង
ចុចអាន៖ ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


