ព័ត៌មានអន្ដរជាតិ
BYD បង្ហាញពីប្រព័ន្ធសាកថ្ម EV រហ័ស ឱ្យពេញត្រឹមរយៈពេល ៥ នាទី
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានបង្ហាញប្រព័ន្ធសាកថ្មថ្មីសម្រាប់រថយន្តអគ្គិសនី (EV) ដែលអាចសាកថ្មបានលឿនរហ័សដូចការបញ្ចូលសាំងរបស់រថយន្តធម្មតា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ប្រព័ន្ធថ្មី អាចសាកថ្ម EV ឱ្យពេញត្រឹមតែរយៈពេល ៥ នាទី ដែលអាចឱ្យបើកបរបានក្នុងរយៈចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ដូចបានសាកល្បងលើរថយន្ត EV ប្រភេទស៊ីដានថ្មី ម៉ាក Han L របស់ BYD។ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមលក់រថយន្ត ដែលមានបច្ចេកវិទ្យាសាកថ្មរហ័សនេះ នៅខែក្រោយ។
ការសាកថ្មរថយន្តលឿនដូចចាក់សាំងរថយន្ត អាចបញ្ចុះបញ្ចូលអ្នកបើកបរឱ្យប្តូរទៅប្រើអគ្គិសនី។ បច្ចេកវិទ្យាថ្មីរបស់ BYD ដែលនឹងប្រើប្រាស់ក្នុងរថយន្ត EV នាពេលអនាគតជាច្រើននោះ អាចជួយបង្កើនភាពខ្លាំងរបស់ក្រុមហ៊ុនក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្ត Tesla ដែលកំពុងរាយការណ៍ពីការលក់ធ្លាក់ចុះទាំងនៅចិន និងនៅអឺរ៉ុប។
BYD គ្រោងនឹងសាងសង់ស្ថានីយសាកថ្មជាង ៤ ០០០ នៅទូទាំងប្រទេសចិន សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវ EV ជំនាន់ថ្មីរបស់ខ្លួន ក៏ដូចជាបម្រើដល់ប្រព័ន្ធសាកថ្មរហ័ស ប៉ុន្តែមិនបង្ហើបពីពេលវេលា ឬតម្លៃនៃការវិនិយោគនៅឡើយទេ។

គេមើលឃើញថា បច្ចេកវិទ្យាសាកថ្មរហ័សរបស់ BYD នឹងមានប្រៀបជាងប្រព័ន្ធសាកថ្មរបស់ Tesla គឺ Superchargers ដែលអាចសាកថ្មសម្រាប់ការបើកបរប្រវែង ២៧៥ គីឡូម៉ែត្រ ដោយប្រើរយៈពេល ១៥ នាទី។ ទោះជាយ៉ាងណាក៏ដោយ Tesla នាំមុខគេលើបណ្ដាញសាកថ្មរហ័សបែបនេះនៅទូទាំងពិភពលោក ប្រមាណ ៦៥ ០០០ កន្លែងរួចហើយ។ ប្រព័ន្ធសាកថ្មរហ័សរបស់ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz ឯណោះវិញ អាចសាកថ្មសម្រាប់រយៈចម្ងាយ ៣២៥ គីឡូម៉ែត្រ ដោយប្រើពេលត្រឹម ១០ នាទី។
BYD បានចាប់ផ្ដើមឆ្នាំ ២០២៥ ប្រកបដោយភាពវិជ្ជមាន ដោយការលក់រថយន្តដឹកអ្នកដំណើរបានជាង ៣១៨ ០០០ គ្រឿង កាលពីខែកុម្ភៈ ពោលគឺកើនឡើង ១៦១ ភាគរយ ធៀននឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ន ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនផលិតរថយន្តកំពូលនៅចិន ដោយមានចំណែកទីផ្សារជិត ១៥ ភាគរយ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


