ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ថា សម្ដេច ស ខេង ជាស៊ីវិល ទើបមិនផ្ដល់ផ្កាយ៥
មូលហេតុមិនផ្ដល់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្តេច ស ខេង ទន្ទឹមគ្នាជាមួយនឹងសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន គឺដោយសារ «សម្ដេច ស ខេង ជាស៊ីវិល»។ នេះជាការថ្លែងបញ្ជាក់របស់ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។

ការបញ្ជាក់របស់សម្ដេចតេជោ បានធ្វើឡើងបន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ជូនសម្តចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ថ្មីៗនេះ។ ប៉ុន្តែការដំឡើងឋានន្តរស័ក្តិដល់ឥស្សរជនជាន់ខ្ពស់ទាំងពីររូប ក៏លេចចេញនូវការលើកឡើងមតិមួយចំនួន ដោយចោទសួរថា ហេតុអ្វីបានជាសម្ដេចក្រឡាហោម ស ខេង មិនទទួលបានការដំឡើងដូចគ្នានេះ? ខណៈឥស្សរជនទាំងបីរូបសុទ្ធតែមានឋានៈ តួនាទីស្មើគ្នា។

ឆ្លើយតបនឹងមតិនេះ ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ក្នុងឯកសណ្ឋាននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាក់ដូច្នេះថា៖ «សម្ដេច ស ខេង ជាស៊ីវិល គាត់មិនពាក់ឋានន្តរសក្តិដូចជាទាហាននោះទេ»។ ជុំវិញនឹងមតិលើកឡើងនេះ សម្ដេចតេជោ ក៏ចាត់ទុកថា ជាចេតនាអាក្រក់ ដែលព្យាយាមបំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

ថ្លែងចេញពីពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន នាព្រឹកថ្ងៃសុក្រនេះ ក្នុងនាមជាប្រមុខគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅបុគ្គលទាំងនោះ ថា «សូមកុំព្យាយាមមកបំបែកផ្ទៃក្នុងគណបក្សប្រជាជន។…អ្នកកាន់តែបំបែកខ្ញុំ អ្នកនឹងបែកខ្លួនឯង សូមកុំបំបែកគណបក្សប្រជាជនឱ្យសោះ»។ បើតាមការបន្ថែមរបស់សម្តេចតេជោ គឺមានបក្សនយោបាយច្រើនណាស់ហើយដែលចង់ធ្វើឱ្យគណកប្សប្រជាជនកម្ពុជា បែកបាក់សាមគ្គីផ្ទៃក្នុងគ្នា ប៉ុន្តែផ្ទុយទៅវិញ ត្រូវបានបែកបាក់ខ្លួនឯងវិញ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២១ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


