សេដ្ឋកិច្ច
ក្រុមហ៊ុនតៃវ៉ាន់ បញ្ជាទិញគ្រាប់ស្វាយចន្ទីជាង ២ តោនពីកម្ពុជា និងមានផែនការចាប់យកចំណែកទីផ្សារ ៣០%
ក្រុមហ៊ុនតៃវ៉ាន់ JU HUA CHANG INTERNATIONAL CO., LTD បានបញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃពីសហគ្រាសពីរនៅក្នុងខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យចំនួន ២ ៣១៣គីឡូក្រាម។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះថា ការបញ្ជារទិញនេះពាណិជ្ជករតៃវ៉ាន់ ហ៊ានឲ្យតម្លៃខ្ពស់ជាងបណ្តារពាណិជ្ជករបរទេសដទៃ ហើយហ៊ានចុះកិច្ចសន្យាផ្តល់ជាទុនបង្វិល៥០% មុន ដើម្បីសហគ្រាសអាចទិញគ្រាប់ឆៅស្តុកទុកសម្រាប់កែច្នៃតាមការបញ្ជារទិញរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា តៃវ៉ាន់ត្រូវការគ្រាប់កែច្នៃ ១ម៉ឺនតោនក្នុងមួយឆ្នាំ ដែលភាគច្រើនទិញពីវៀតណាម និងឥណ្ឌា។
លោក អួន ស៊ីឡុត បញ្ជាក់ថា៖ «ក្រុមហ៊ុននេះគ្រោងទាញចំណែកទីផ្សារចន្ទីកម្ពុជា៣០% នា៣ឆ្នាំខាងមុខ ក្នុងការនាំចូលតៃវ៉ាន់ អីចឹងហើយត្រូវសុំកិច្ចសហការពីសមាគមស្វាយចន្ទីកម្ពុជា ដើម្បីស្វែងរកសហគ្រាសមាំទាំនិងមានការតាំងចិត្តខ្ពស់ដើម្បីធ្វើការជាមួយគ្នា»។
ក្រុមហ៊ុន JU HUA CHANG INTERNATIONAL ត្រូវការចន្ទីចចំនួន ១ ៧៦០គីឡូក្រាមក្នុងមួយខែ។

នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។ នេះបើយោងតាមសមាគមស្វាយចន្ទីកម្ពុជា៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


