Connect with us

ព័ត៌មានជាតិ

លោក ស សុខា ស្នើនាយករដ្ឋមន្ត្រីឡាវជួយជ្រោមជ្រែងការបង្ក្រាបបទល្មើសឆ្លងដែន

បានផុស

នៅ

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី២៥ ខែមីនា, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ស្នើ​នាយករដ្ឋមន្ត្រីឡាវ  សន សៃស៊ីផាន់ដន ឱ្យជួយជ្រោមជ្រែងរាល់ការបង្ក្រាបបទល្មើសឆ្លងដែនដូចជាការបង្រ្កាបបទល្មើសជួយដូរមនុស្ស គ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម។ នេះបើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យឧបនាយករដ្ឋមន្ត្រី  ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយបញ្ចប់ទស្សនកិច្ចនៅឡាវ នារសៀលថ្ងៃទី២៦ ខែមីនា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រ៉េន រតនៈ ប្រាប់អ្នកសារព័ត៌មានដូច្នេះ៖«ភ្ជាប់នឹងការជម្រាបជូនដោយសង្ខេប អំពីលទ្ធផលនៃជំនួបទ្វេភាគី និងកិច្ចប្រជុំពេញអង្គលោកអភិសន្តិបណ្ឌិត បានស្នើសុំឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ ផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែង ការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ ផងដែរ»

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីឡាវ ក៏បានវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ក្នុងឆ្នាំ២០២៤ និងបង្ហាញការ ជឿជាក់ថាស្ថាប័នទាំងពីរនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការដូចមានក្នុងកំណត់ហេតុឆ្នាំ២០២៥ ឱ្យសម្រេចបានជោគជ័យ។

នាយករដ្ឋមន្ត្រីឡាវ សន សៃស៊ីផាន់ដន លើកទឹកចិត្តឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់កម្រិត ខិតខំពង្រឹងកិច្ចសហការជាមួយគ្នាឱ្យ បានជិតស្និទ្ធ លើការងារថែរក្សាសន្តិសុខតាមខ្សែបន្ទាប់ព្រំដែន ជាពិសេសការទប់ស្កាត់បទល្មើស និងខិតខំបង្កលក្ខណៈឱ្យ បានកាន់តែប្រសើរឡើងថែមទៀតលើការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងគាំទ្រចំពោះគំនិតផ្តួចផ្តើមសិក្សាបង្កើតច្រកទ្វារព្រំដែនជាមួយខេត្តរតនគិរី។

លោកសន សៃស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក៏បានកោតសរសើរប្រកបដោយការលើកទឹកចិត្ត ចំពោះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រសួងមហាផ្ទៃកម្ពុជា  ដែលបានដឹកនាំក្រសួងមហាផ្ទៃយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព រួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនារបស់ សម្តេចធិបតី សម្រេចបានមសិទ្ធផលជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម