ជីវិតកម្សាន្ដ
Jennie រងការរិះគន់ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើងឆេះព្រៃលើទឹកដីកំណើតឯង
បច្ចុប្បន្ន ភ្លើងឆេះព្រៃដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលត្រូវគេរាយការណ៍ថា បានលេបត្របាក់ផ្ទៃដីជាង ៣៨,០០០ ហិកតា បំផ្លាញកន្លែងសម្គាល់វប្បធម៌ និងឆក់យកជីវិតមនុស្ស ២៨ នាក់មកទល់ពេលនេះ។ សោកនាដកម្មនេះ បានជំរុញឲ្យតារាកូរ៉េជាច្រើនយល់ចិត្តចំពោះជនរងគ្រោះ និងចូលរួមចំណែកក្នុងការជួយសង្គ្រោះ។ ប៉ុន្តែភាពស្ងៀមស្ងាត់របស់ Jennie ជុំវិញបញ្ហា បានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍។
ក្នុងការបង្ហោះដែលមានភាពល្បីល្បាញលើ Nate Pann អ្នកលេងអ៊ីនធឺណិតបានរិះគន់សមាជិកក្រុម BLACKPINK ដោយអះអាងថា នាងមិនខ្វល់ពីប្រទេសកូរ៉េ។ OP បានពន្យល់ពីជំហររបស់ពួកគេ នៅពីក្រោយការទាមទារនេះ ដោយបញ្ជាក់ថា Jennie បានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង កំឡុងពេលភ្លើងឆេះព្រៃនៅ LA ដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តមនុស្សឲ្យចូលរួមចំណែក ប៉ុន្តែខ្លួនមិនបានខិតខំប្រឹងប្រែងបែបនេះសម្រាប់ភ្លើងឆេះព្រៃរបស់ប្រទេសកូរ៉េនោះទេ។ ពួកគេក៏បានបន្ថែមថា ក្នុងអំឡុងពេលភ្លើងឆេះព្រៃនៅ LA ប្រទេសកូរ៉េក៏បានឃើញសោកនាដកម្មដ៏អាក្រក់មួយពាក់ព័ន្ធនឹងការធ្លាក់យន្តហោះ Jeju Air ប៉ុន្តែ Jennie ក៏មិនដែលបានធ្វើអត្ថាធិប្បាយជាសាធារណៈលើបញ្ហានេះដែរ។
OP ក៏បានរិះគន់ Jennie ចំពោះការមិនបរិច្ចាគដល់ជនរងគ្រោះដោយភ្លើងឆេះព្រៃនៅក្នុងប្រទេសកូរ៉េ ប៉ុន្តែមួយថ្ងៃបន្ទាប់ពីការបង្ហោះនៅថ្ងៃទី ២៨ ខែមីនា សមាគមសង្គ្រោះគ្រោះមហន្តរាយជាតិ Hope Bridge បានប្រកាសថា idol រូបនេះ បានបរិច្ចាគ ១០០ លានវ៉ុន (ប្រហែល ៦៨,៤០០ ដុល្លារ) ដើម្បីជួយស្ដារការខូចខាតដែលកើតឡើងពីភ្លើងឆេះព្រៃ។ Jennie ក៏បានចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះផងដែរ ដោយជូនពរឲ្យមានសុវត្ថិភាពគ្រប់គ្នា ។
ទន្ទឹមគ្នានោះដែរ មនុស្សជាច្រើនបានការពារ Jennie ដោយលើកឡើងថា នាងបានបរិច្ចាគដើម្បីបុព្វហេតុនោះ ប៉ុន្តែអ្នកអ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញការពិតថា នាងមិនដែលនិយាយដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីភ្លើងឆេះព្រៃរបស់ប្រទេសកូរ៉េ ដូចដែលនាងបានធ្វើជាមួយគ្រោះមហន្តរាយរបស់សហរដ្ឋអាមេរិកនោះទេ។ OP មិននិយាយអំពីការបរិច្ចាគទេ។ ផ្ទុយទៅវិញ វាជាការអាម៉ាស់ដែលនាងបាននិយាយអំពីភ្លើងឆេះព្រៃនៅ LA ប៉ុន្តែមិនបាននិយាយអ្វីអំពីភ្លើងឆេះព្រៃនៅក្នុងប្រទេសកំណើតរបស់នាង។
លើសពីនេះ OP ថែមទាំងបញ្ចាក់ទៀតថា ពួកយើងមិនប្រាប់នាងឲ្យបរិច្ចាកទេ បញ្ហាគឺនាងបានសរសេរសារបង្ហោះយ៉ាងវែងនៅលើ Instagram សុំជំនួយ និងបរិច្ចាគផងដែរ។ ប៉ុន្តែទោះបីជាភ្លើងឆេះព្រៃនៅកូរ៉េធំជាងនៅ LA ក៏ដោយ ក៏នាងមិនបាននិយាយអ្វីអំពីវាដែរ។ នេះមិនមែនជារឿងដែលត្រូវខកចិត្តទេ? តើមនុស្សគ្រប់គ្នាមានបញ្ហាក្នុងការអានឬទេ? នាងជាជនជាតិកូរ៉េស្មោះត្រង់ ខកចិត្តដែលនាងនៅស្ងៀមចំពោះស្ថានការណ៍ក្នុងប្រទេសកូរ៉េ។
បន្ថែមពីនេះ អ្នកគាំទ្រជាច្រើនបានសម្រុកចូលរួមបញ្ចេញមតិថា ពួកគេគឺជាអ្នកគាំទ្រ Jennie ប៉ុន្តែត្រូវតែទទួលស្គាល់ការពិត ក្នុងអំឡុងពេលភ្លើងឆេះព្រៃនៅ LA នាងបាននិយាយថា នាងនឹងបរិច្ចាគចំណែកនៃប្រាក់ចំណូលការប្រគំតន្ត្រីផ្ទាល់ខ្លួន ហើយថែមទាំងបានបង្ហោះអំពីវានៅលើគណនីផ្លូវការរបស់នាងផងដែរ។ ប៉ុន្តែនៅពេលនិយាយអំពីភ្លើងឆេះព្រៃនៅក្នុងប្រទេសកំណើតគឺប្រទេសកូរ៉េ នាងមិនបានរៀបរាប់វាតាមរយៈគណនីភ្នាក់ងាររបស់នាងទេ ដែលនោះបានធ្វើឲ្យមហាជនជាពិសេសហ្វេនៗមានអារម្មណ៍ខកចិត្តចំពោះសមាជិកក្រុម BLACKPINK យ៉ាងខ្លាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េព្រួតគ្នាបរិច្ចាគប្រាក់រាប់លានដុល្លារ ជួយដល់ជនរងគ្រោះដោយសារភ្លើងឆេះព្រៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


